តូក្យូ៖ ករណី រលកថ្មី នៃករណីកូវីដ១៩ របស់ប្រទេសជប៉ុន រហូតមកដល់បច្ចុប្បន្នកំពុងបង្ហាញសញ្ញានៃការឡើងគួរឲ្យកត់សម្គាល់ ទោះបីជាអាជ្ញាធរកំពុងពង្រីកការទប់ស្កាត់ ដើម្បីព្យាយាមកាត់បន្ថយអត្រា នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។
ក្នុងនោះផងដែរ ទីប្រឹក្សាវេជ្ជសាស្ត្រកំពូលលោក Shigeru Omi បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ថាមណ្ឌលសុខភាព កំពុងតែទទួលបន្ទុកខ្លាំង ក្នុងការយកចិត្តទុកដាក់លើការថែទាំមនុស្សចាស់ និងអ្នកដែលប្រឈមនឹងការវិវត្តទៅជាករណីធ្ងន់ធ្ងរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេ ក្រុមអ្នកជំនាញបាននិយាយថា ខណៈពេលដែលអត្រានៃការឆ្លងមានការថយចុះហើយក្តី ប្រព័ន្ធវេជ្ជសាស្ត្រនៅតែស្ថិតក្រោមសម្ពាធនៅឡើយ ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យអាចបន្តកើនឡើងជាលំដាប់ ។
គួររំលឹកថា ទីក្រុងតូក្យូបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៨,២៨៧ កាលពីថ្ងៃពុធ ដោយចំនួននេះ បានធ្លាក់ចុះពីកំណត់ត្រា កាលពីថ្ងៃទី ២ ខែកុម្ភៈ ជាមួយនឹងតួលេខ ២១,៥៧៦ ដោយនេះ ជាការធ្លាក់ចុះពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ក្នុងរយៈពេលជិតពីរខែមកនេះ៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]