ចិន៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយមកនេះ តារាសម្ដែងស្រី Ju Jingyi តែងតែត្រូវបានមនុស្សជាច្រើន មានការលើកឡើងជាបន្តបន្ទាប់ ទាំងការសរសើរ និងការរិះគន់រួមបញ្ចូលគ្នា ទៅលើរូបសម្រស់របស់នាង ស្របពេលជាមួយនឹង ការអភិវឌ្ឍន៍កម្មវិធីកែសំរួលទៅលើរូបភាពកាន់តែល្អប្រសើរ។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Ju Jingyi ស្រាប់តែបានក្លាយជា ប្រធានបទនៃការពិភាក្សា របស់ទស្សនិកជន នៅលើបណ្តាញសង្គមម្ដងទៀតហើយ ដោយសារតែ រូបថតមួយឈុត ដែលតារាស្រីរូបនេះ បានបង្ហាញ ដើម្បីអបអរថ្ងៃដំបូងនៃការងារ ក្នុងឆ្នាំថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងចំណោមរូបថតទាំងនោះ ដែលបានបង្ហាញពីសម្រស់ និងរូបរាងដ៏លេចធ្លោរបស់នាង បានធ្វើឲ្យហ្វេនៗកត់សម្គាល់ឃើញ រូបថតមួយ ដែលបញ្ចេញនូវ ជើងវែងគួរឱ្យអស់សំណើច និងធ្វើឱ្យកម្ពស់របស់នាងមើលទៅកាន់តែខ្ពស់ជាងមុន ថែមទៀត។

យ៉ាងណាមិញ ទន្ទឹមនឹងនោះ ក៏មានការបង្ហាញឡើង ឲ្យឃើញរូបភាពរបស់ Ju Jingyi នៅអាកាសយានដ្ឋាន ដែលផ្ទុយស្រឡះ ពីជើងវែងរបស់នាងនៅក្នុងរូបល្បីពេញអ៊ីនធឺណិត ជាមួយនឹងជើងខ្លីហើយតូច ផងដែរ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]