សៀមរាប៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ បានផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយបានឃើញរូបថតមួយសន្លឹកបង្ហាញពីហាងលក់ម៉ូតូមួយកន្លែងក្នុងខេត្តសៀមរាប ដែលបានយកម៉ូតូរបស់ខ្លួនមកដាក់នៅចំលើផ្លូវសម្រាប់កង់ដែលទើបតែសាងសង់រួចថ្មិៗ រហូតបង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។
ជាក់ស្តែងនៅក្នុងរូបថតនោះគេឃើញមានម៉ូតូប្រមាណជាង១០គ្រឿង ចតទុកនៅមុខហាងនៅលើផ្លូវដែលទើបតែសាងសង់រួចសម្រាប់ទោចក្រយានយន្តធ្វើដំណើរក្នុងក្រុងសៀមរាប ដែលបានបង្ហាញពីគំរូមិនល្អ និងប៉ះពាល់ដល់សោភណភាពផ្លូវសម្រាប់កង់់ក្នុងក្រុងសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ផ្លូវសម្រាប់កង់នៅក្នុងខេត្តសៀមរាបនេះ ក៏ជាផ្នែកមួយស្ថិតនៅក្នុងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយពេលសាងសង់ចំនួន១៣ខែ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]