ភ្នំពេញ៖ ពិតណាស់ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាស្គាល់រួចមកហើយ ថៅកែលក់អនឡាញដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម គឺអ្នកនាង Love Riya ដែលគេស្គាល់ថាស្ត្រីដែលមានសម្រស់ស្អាតផូរផង់ បើទោះបីជាអ្នកនាងមានវ័យរាងច្រើនបន្តិចក៏ពិតមែន។

យ៉ាងណាមិញ បើទោះបីពេលនេះ អ្នកនាង Love Riya  មានកូនមួយរួចក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សនាងវិញ ឃើញថា ពិតជាស្រស់សោភាខ្លាំងតែម្ដង។ ក្នុងនោះដែរ នាងក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ជាមួយការស្លៀកពាក់ឆើតឆាយ ប្ដូរស្ទាយ៍គ្រប់ម៉ូត បូករួមនឹងគ្រឿងអលង្កាពេជ្រពាក់ជ្រែកខ្លួនទៀតផង។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់នាង ដោយក្នុងនោះ Love Riya ក៏បានរៀបចំកម្មវិធីយ៉ាងអធិកធមផងដែរ។ ដោយសង្គេតឃើញថា មានមិត្តភក្តិបងប្អូនជិតស្និទ្ធិចូលរួម តុបតែងខ្លួនយ៉ាងស្រស់សោភាទៀតផង។ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ គេចាប់អារម្មណ៍ទៅលើរូបសម្រស់ការតុបតែងខ្លួនរបស់ អ្នកលក់អនឡាញនេះផ្ទាល់តែម្ដង ក្នុងឈុតសរំលេចសាច់សខ្ចី ទម្រង់មុខឡើងតូចច្រលឹងចេញជាអក្សរV មានរំលេចគ្រឿងពេជ្រជ្រែកខ្លួនទៀតនោះ កាន់តែធ្វើឲ្យ Love Riya ស្អាតប្លែកមើលមិនចង់ស្គាល់៕

សូមទស្សនារូបភាពខាងក្រោម៖

Love Riya
Love Riya
Love Riya
Love Riya និងគ្រួសារ
Love Riya
Love Riya
Love Riya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]