ហ្សឺណែវ៖ កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក (WHO) បានជំរុញប្រទេសអ្នកមាន ចូលរួមចំណែកសមធម៌សាច់ប្រាក់ដែលចាំបាច់ សម្រាប់ផែនការរបស់ខ្លួនក្នុងការយកឈ្នះលើកូវីដ១៩ ដោយបរិច្ចាគ ជាបន្ទាន់ទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លារ។

អង្គការសុខភាពពិភពលោកបាននិយាយថា ការដាក់សាច់ប្រាក់យ៉ាងរហ័សទៅក្នុងគម្រោង Access to COVID Tools Accelerator របស់ខ្លួនអាចបញ្ចប់កូវីដ១៩ ជាគ្រាអាសន្នសុខភាពសកលនៅឆ្នាំនេះ។គម្រោង ACT-A ដែលដឹកនាំដោយ WHO មានគោលបំណងអភិវឌ្ឍ ផលិត ទិញ និងចែកចាយឧបករណ៍ដើម្បីដោះស្រាយជំងឺរាតត្បាត៖ រួមមានវ៉ាក់សាំង ការធ្វើតេស្ត ការព្យាបាល និងឧបករណ៍ការពារផ្ទាល់ខ្លួន។ក្នុងនោះ គម្រោង ACT-A បានផ្តល់កំណើតដល់កម្មវិធីគម្រោង Covax ដែលត្រូវបានបង្កើតឡើង ដើម្បីធានាថាប្រទេសក្រីក្រ អាចទទួលបានវ៉ាក់សាំងបាន។ គិតមកទល់ពេលនេះ គម្រោង Covax បានផ្តល់វ៉ាក់សាំងចំនួនរាប់ពាន់លានរបស់ខ្លួនមកហើយ នៅពាក់កណ្តាលខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា គម្រោង ACT-A ត្រូវការទឹកប្រាក់ចំនួន ២៣.៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីរបស់ខ្លួនសម្រាប់រយៈពេលខែតុលា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២ប៉ុន្តែមានតែ ៨០០ លានដុល្លារ ប៉ុណ្ណោះដែលត្រូវបានលើកឡើងរហូតមកដល់ពេលនេះ។គម្រោង ACT-A នេះ ត្រូវការទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាមេរិកនាំមុខពីប្រទេសអ្នកមាន «ដើម្បីបិទគម្លាតហិរញ្ញប្បទានជាបន្ទាន់» ដោយនៅសល់ត្រូវផ្តល់មូលនិធិខ្លួនឯងដោយប្រទេសដែលមានប្រាក់ចំណូលមធ្យម។

ជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ដូច្នេះថា៖ ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបម្លែងខ្លួនថ្មីអូមីក្រុង ធ្វើសភាពការណ៍កាន់តែបន្ទាន់ ដើម្បីធានាថាការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំងត្រូវបានចែកចាយដោយសមធម៌។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានបន្ថែមថា៖ «មិនថាអ្នករស់នៅទីណានោះទេ កូវីដ-១៩ នៅតែមាននៅគ្រប់កន្លែង។ តែយ៉ាងណា វិទ្យាសាស្ត្របានផ្តល់ឱ្យយើងនូវឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ ប្រសិនបើពួកគេត្រូវបានចែករំលែកជាសកលនៅក្នុងសាមគ្គីភាព យើងអាចបញ្ចប់កូវីដ១៩ ជាគ្រាអាសន្នសុខភាពសកលនៅឆ្នាំនេះ»៕

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]