ភ្នំពេញ៖ ក្រុមហ៊ុន JS Land PLC ("JSL") បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទីពីរ ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាកំណើននៃទីផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ 2022 នេះ។
ក្រុមហ៊ុន JSL បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 8 ឆ្នាំមកហើយ ហើយក៏បានបង្កើតកំណត់ត្រានៃការបញ្ចប់គម្រោងដោយជោគជ័យ នៃខុនដូ Garden Residency ក្នុងខណ្ឌសែនសុខក្នុងឆ្នាំ 2019 ផងដែរ។ ខុនដូនេះមានកម្ពស់ 19 ជាន់ និងមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញតែម្ដង ដោយហេតុនេះហើយទើបខន់ដូនេះ ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ព្រោះវាជាខុនដូដែរមានតម្លៃសមរម្យដំបូងគេក្នុងរាជធានីភ្នំពេញ ខណៈដែលរាជរដ្ធាភិបាលក៏បានបញ្ជាក់ថា ខណ្ឌសែនសុខនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រស់រវើកនាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សJSL បានបើកដំណើរការគម្រោង The Garden Residency 2 នៅក្នុងខែវិច្ឆិកា ឆ្នាំ 2020។ គម្រោងនេះមានទីតាំងថិតនៅលើតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយជុំវិញសុទ្ធតែជាផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏គ្រោងនឹងបើកដំណើរការ Garden Residency 3 ក្នុងឆ្នាំ2022 ជាមួយនឹងផែនការអភិវឌ្ឍន៍ 20 ឆ្នាំនាពេលអនាគតផងដែរ។
ហើយថ្ងៃនេះ គឺជាថ្ងៃចុះបញ្ជីជាផ្លូវការនៃភាគហ៊ុនរបស់ក្រុមហ៊ុន JS Land Plc វាគឺជាថ្ងៃដែលក្រុមហ៊ុនបានបើកទំព័រថ្មីមួយ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង 8 ឆ្នាំ ដើម្បីពង្រឹងជំហររបស់ខ្លួន និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា កុយ ឡឺសាន ប្រធានប្រតិបត្តិក្រុមហ៊ុន JS LAND JS Land PLC បានប្តេជ្ញាចិត្តក្នុងរយៈពេលវែងខាងមុខ នឹងបង្កើនអាជីវកម្មរបស់ខ្លួនអោយកាន់តែរីកចម្រើនខ្លាំង ហើយយើងជឿជាក់ថាការចេញលក់ជាសាធារណៈ និងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នឹងជួយយើងសម្រេចបាននូវគោលដៅនេះ។ ការរៃអង្គាសប្រាក់នៅក្នុង IPO នេះនឹងអនុញ្ញាតឱ្យយើងពង្រីក និងពន្លឿនផែនការមេរបស់យើងដែលយើងបានដាក់ចុះរួចជាស្រេចហើយ។ សំខាន់ជាងនេះទៅទៀត យើងជឿថាការក្លាយជាក្រុមហ៊ុនដែលបានចុះបញ្ជីនឹងផ្តល់ឱ្យយើងនូវការប្រកួតប្រជែងខុសគ្នាទាំងស្រុងលើដៃគូប្រកួតប្រជែងរបស់យើង នៅក្នុងពេលតែមួយនេះ យើងក៏អាចបង្កើតទំនុកចិត្តខ្ពស់ដល់អ្នកទិញ អ្នកវិនិយោគ និងអាជីវកម្មរបស់យើងទាំងអស់គ្នាផងដែរ។
លោក Dato' Jack Yap នាយកប្រតិបត្តិនៃ JS LAND បានមានប្រសាសន៍ថា៖
លោក Ranarith Iv នាយកប្រតិបត្តិនៃក្រុមហ៊ុន RHB Securities Cambodia ដែលជាទីប្រឹក្សាចម្បងរបស់ក្រុមហ៊ុន និងជាអ្នកធានាទិញមូលបត្រសម្រាប់ IPO មានប្រសាសន៍ថា៖
JS Land Plc. បានចុះបញ្ជីជាផ្លូវការនៅលើទីផ្សារមូលបត្រកម្ពុជាដោយ៖
Mr Ranarith Iv, Chief Executive Office of
RHB Securities Cambodia
Mr Kyeonghack Kim, Chief Operation Officer of
Cambodia Securities Exchange
H. E. Hong Sok Hour, Chief Executive
Officer of Cambodia Securities Exchange
H.E. Sou Socheat, Director General of
Securities Exchange Regulator of Cambodia
Oknha Koy Le San, Executive Chairman of
JS Land Plc.
Oknha Meng Lee, Non Executive Director of
JS Land Plc.
Mr Kin Solita, Adviser of JS LAND PLC
Mr Conan Yap, Director of Phrontier
Capital Co., Ltd
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]