អង់គ្លេស៖ ករណីជំងឺគ្រុនក្តៅ Lassa ចំនួនពីរ ត្រូវបានរកឃើញក្នុងប្រទេសអង់គ្លេស ក្នុងចំណោមមនុស្សដែលទើបត្រឡប់មកពីអាហ្វ្រិកខាងលិច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។
មន្ត្រីសុខាភិបាលអង់គ្លេស បានបង្ហាញថា អ្នកជំងឺឆ្លងគឺជាសមាជិកនៃគ្រួសារតែមួយដែលរស់នៅភាគខាងកើតនៃប្រទេសអង់គ្លេស។ពួកគេស្ថិតក្នុងចំណោមករណីចំនួន១០នៃជំងឺដែលកើតពីសត្វកណ្តុរ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស - និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាច់ញាតិទីបីត្រូវបានគេសង្ស័យថា មានជំងឺ Ebola ដែលសម្លាប់មនុស្សប្រហែលម្នាក់ក្នុងចំណោម១០០នាក់ ប៉ុន្តែកំពុងរង់ចាំការធ្វើតេស្តបញ្ជាក់។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងនៃការឆ្លងជាបន្តបន្ទាប់ក្នុងចំណោមករណីណាមួយនោះទេ។គ្រុនក្តៅ Lassa គឺជាជំងឺរាតត្បាតនៅក្នុងប្រទេសនីហ្សេរីយ៉ា និងប្រទេសមួយចំនួនទៀតនៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិក រួមទាំងប្រទេសលីបេរីយ៉ា និងហ្គីណេ ទៀតផង។
ជាធម្មតាមនុស្សឆ្លងមេរោគនេះ បន្ទាប់ពីការប៉ះពាល់នឹងអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ជាមួយនឹងទឹកនោម ឬលាមករបស់សត្វកណ្តុរដែលមានមេរោគ។ ប៉ុន្តែមេរោគនេះ ក៏អាចធ្វើឱ្យស្ត្រីហូរឈាមចេញពីទ្វារមាស និងបង្កឱ្យមានការប្រកាច់។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រហែល ៨០ភាគរយនៃមនុស្សដែលឆ្លងជំងឺនេះ មិនមានរោគសញ្ញាអ្វីទាំងអស់។ក្នុងចំណោមអ្នកដែលមានរោគសញ្ញា អ្នកជំងឺមួយភាគបួន នឹងជួបប្រទះនឹងការថ្លង់បណ្ដោះអាសន្ន ដែលការថ្លង់នឹងត្រឡប់មកប្រក្រតីវិញ។រោគសញ្ញាផ្សេងទៀតរួមមាន៖ ឈឺក្បាល ឈឺបំពង់ក និងក្អួត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]