ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកអាចឱ្យម៉ាក់ៗដឹងថា ម៉ាក់ៗមាន ឬគ្មានមេរោគស្រ្តេបតូកូកនៅទ្វារមាស ឬរន្ធគូទ។ ការមានមេរោគស្រ្តេបតូកូកអាចមិនបណ្តាលឱ្យម៉ាក់ៗមានបញ្ហាសុខភាព តែអាចចម្លងដល់កូនក្នុងផ្ទៃក្នុងអំឡុងពេលសម្រាល និងអាចបង្កបញ្ហាសុខភាពច្រើនដល់កូន ឬអាចគ្រោះថ្នាក់ដល់ជីវិតក៏មាន។ តើតេស្តរកមេរោគស្រ្តេបតូកូកអាចការពារកូនក្នុងផ្ទៃពីហានិភ័យសុខភាពអ្វីខ្លះ?
ជាទូទៅម៉ាក់ៗពពោះអាចធ្វើតេស្តរកមេរោគស្រ្តេបតូកូកក្នុងអំឡុងសប្តាហ៍ទី ៣៥ ដល់ ៣៧។ គ្រូពេទ្យនឹងធ្វើការកៀរយកទឹករម្អិលពីក្នុងទ្វារមាស និងកៀរយកកោសិកាពីរន្ធគូទមកពិនិត្យ។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការណែនាំម៉ាក់ៗពីរបៀបប្រមូលសំណាកដោយខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើលទ្ធផលវិជ្ជមានមានន័យថា ម៉ាក់ៗមានមេរោគស្រ្តេបតូកូកហើយ។ ដូច្នេះ ក្នុងអំឡុងពេលសម្រាលដោយធម្មជាតិ គ្រូពេទ្យ ឬឆ្មបនឹងប្រើថ្នាំអង់ទីប្យូ៊ទិចឱ្យម៉ាក់ៗដើម្បីសម្លាប់មេរោគស្រ្តេបតូកូក និងដើម្បីកាត់បន្ថយហានិភ័យកូនក្នុងផ្ទៃពីការឆ្លងមេរោគស្រ្តេបតូកូក។
ម៉ាក់ៗដែលមានមេរោគស្រ្តេបតូកូកអាចមិនមានរោគសញ្ញានៃការឆ្លងមេរោគ ហើយប្រសិនបើម៉ាក់ៗមិនបានធ្វើតេស្តរកមេរោគស្រ្តេបតូកូកទេ ម៉ាក់ៗអាចចម្លងមេរោគនេះដល់កូនក្នុងផ្ទៃក្នុងពេលសម្រាល។
ទោះបីជាអត្រាឆ្លងមេរោគស្រ្តេបតូកូកអាចមានតិចក៏ដោយ ការឆ្លងមេរោគនេះអាចបណ្តាលឱ្យទារកទើបកើតមានបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។
ប្រសិនបើទារកទើបកើតឆ្លងមេរោគស្រ្តេបតូកូក អាចឈឺភ្លាមៗក្នុងអំឡុងពេលមួយសប្តាហ៍បន្ទាប់ពីសម្រាលរួច។ យើងហៅថា ការឆ្លងមេរោគកើតឡើងភ្លាមៗ តែបើទារកទើបកើតឈឺក្នុងរយៈពេលប៉ុន្មានអាទិត្យ ឬខែបន្ទាប់ពីសម្រាលរួច យើងហៅថាការឆ្លងមេរោគកើតឡើងយឺត។
– ការឆ្លងមេរោគស្រ្តេបតូកូកកើតឡើងភ្លាមៗអាចធ្វើឱ្យទារកមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖
- រលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង (រលាកស្រោមខួរ)
- ការឆ្លងមេរោគក្នុងសួត (រលាកសួត)
- ការឆ្លងមេរោគក្នុងឈាម (ការបង្ករោគក្នុងឈាម)
ទារកទើបកើតមួយចំនួនដែលឈឺភ្លាមៗដោយសារឆ្លងមេរោគស្រ្តេបតូកូកអាចស្លាប់ ទោះបីជាមានការព្យាបាលភ្លាមៗក៏ដោយ។
– ការឆ្លងមេរោគស្រ្តេបតូកូកដែលកើតឡើងយឺតអាចធ្វើឱ្យទារកមានបញ្ហាសុខភាពដូចជា៖
- គ្មានកម្លាំង
- មួម៉ៅ
- មិនសូវបៅ
- ក្តៅខ្លួនខ្លាំង
ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញអាអូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប៉ាម៉ាក់ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកមិនត្រឹមតែអាចការពារទារកក្នុងផ្ទៃពីការឆ្លងមេរោគស្រ្តេបតូកូកក្នុងអំឡុងពេលសម្រាលទេ ថែមទាំងអាចការពារម៉ាក់ៗពីការឆ្លងមេរោគក្នុងផ្លូវទឹកនោម សុក ទឹកភ្លោះ ឬចរន្តឈាមទៀតផង ថ្វីបើកម្រកើតឡើងក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]