តារាកម្សាន្ត៖ ដូចពាក្យចាស់លោកពោលថា កើត ចាស់ ឈឺ ស្លាប់ ក្នុងរយ:ពេលពីរខែដើមឆ្នាំ២០២២ តារាប្រុសស្រីល្បីៗចំនួនបីដួង គឺលោកជា វណ្ណារិទ្ធិ កញ្ញានូ ទឹមស្រីនាថ និងលោកញ៉ែម សុគន្ធ សុទ្ធសឹងតែមានទុក្ខធំ ក្រោយបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ដោយបន្សល់ទុកជាការសោកស្តាយខ្លាំងតែម្តង។
ជាក់ស្តែង កាលពីយប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ ពិធីករដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជាវណ្ណារិទ្ធ បានជួបទុក្ខជាទម្ងន់ ក្រោយពេលដែលបងប្រុសបង្កើតដែលជាអតីតតារាចម្រៀង បានទទួលមរណភាពដោយសារតែជំងឺប្រចាំកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ថ្មីៗនេះអតីត Miss Grand Cambodiaឆ្នាំ២០១៤ កញ្ញា នូ ទឹមស្រីនាថ ក៏បានជួបទុក្ខធំ ក្រោយពេលដែលប្អូនប្រុសតារាស្រីរូបនេះ បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះ។

ដោយឡែក រីឯពិធីករ និងជាតារាសម្តែង លោកញ៉ែម សុគន្ធ ក៏បានជួបទុក្ខជាទម្ងន់ផងដែល ដោយនៅព្រឹកថ្ងៃព្រហស្ប្តតិ៍ ទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ តារាប្រុសដ៏ល្បីរូបនេះ បានបាត់បង់លោកឪពុកជាទីស្រលាញ់ ដោយសារតែជំងឺផ្ទាល់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]