កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដឹងហើយថា ចាប់តាំងពីបំបែកក្រុម 2ne1 និងបានក្លាយជាតារាចម្រៀងទោលមក មួយរយៈចុងក្រោយមកនេះ តារាចម្រៀង Park Bom ហាក់មិនសូវចេញមុខតាមការងារសិល្បៈ ឬបង្ហាញសកម្មភាពរស់នៅឲ្យហ្វេនៗបានឃើញនៅលើបណ្ដាញសង្គមញឹកញាប់ដូចអតីតសមាជិករួមក្រុមនោះឡើយ។

Park Bom
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ក្រៅពីសកម្មភាពការងារសិល្បៈមួយចំនួន យូរៗម្ដងទើបនាងដាច់ចិត្តបង្ហោះរូបខ្លួនឯង ដែលបង្ហាញពីមុខមាត់និងរូបរាងដ៏ខ្យូតរបស់នាង។

ជាក់ស្ដែង ថ្មីៗនេះ Park Bom ក៏បានបង្ហោះវីដេអូខ្លីៗតិចតួចមួយនៅលើគណនី IG ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសែនក្នាញ់ និងមានសេចក្ដីនឹកនាដល់នាងជាខ្លាំង ព្រោះក្នុងវីដេអូមួយនេះ នាងបានបង្ហាញកាយវិការនិងលេងទឹកមុខយ៉ាងក្រម៉ិចក្រមើម បូករួមនឹងមុខប៉ោងៗ ភ្នែកធំៗរបស់នាងទៀតនោះ មើលទៅពិតជាដូចតុក្កតាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Park Bom
Park Bom
Park Bom
រូបថ្មី Park Bom
រូបថ្មី Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]