កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែកុម្ភៈតារាសម្តែងចាស់វស្សា Son Ye Jin បានចែករំលែករូបថតនៃរ៉ូបអាពាហ៍ពិពាហ៍តូចមួយនៅលើ Instagram រួមជាមួយនឹងសារសម្រាប់អ្នកគាំទ្រ ដែលបានបង្ហាញអំពីដំណឹងល្អរបស់តារាស្រីរូបនេះ។

ជាមួយគ្នានេះដែរ នាង​បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​ដោយ ​និយាយ​ថា​នាង​និង​មិត្ត​ប្រុសតារាសម្តែង Hyun Bin បានប្រកាសរៀប​ការ​ហើយ ក្រោយគូស្វាមី ភរិយា​មួយ​គូ​នេះ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ណាត់​គ្នា​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីការប្រកាសនេះ អ្នកនិយមលេងអ៉ីនធឺណែត និងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់តារាទាំងពីរដួងនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម និងសហគមន៍អនឡាញជាច្រើន។ ជាមួយនឹងការចាប់អារម្មណ៍ទាំងអស់ដែលបានប្រមូលផ្ដុំទៅកាន់ Son Ye Jin និង Hyun Bin ដោយឧស្សាហកម្មព័ត៌មានកម្សាន្តបានពោរពេញទៅដោយព័ត៌មានអំពីអ្នកទាំងពីរតែម្តង៕

អបអរសាទរ Hyun Bin និង Son Ye Jin!

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]