កូរ៉េខាងត្បូង៖ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ថ្មីៗនេះ កាលពីថ្ងៃទី ១០ ខែកុម្ភៈ កន្លងទៅស្រាប់មានដំណឹងដ៏ភ្ញាក់ផ្អើល បន្ទាប់ពី គូស្នេហ៍ តារាប្រុសស្រី លោក Hyun Bin និង Son Ye Jin បានប្រកាសរៀបការជាផ្លូវការ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន កំពុងតែចាប់អារម្មណ៍យ់ាងខ្លាំង នៅពេលបានឃើញ រូបថតជាច្រើនសន្លឹកបង្ហាញពីផ្ទះដ៏ប្រណីត ដែលត្រូវបានគេលើកឡើងថា ជាផ្ទះមង្គលការថ្មីដែល លោក Hyun Bin បានបញ្ចប់ការកុម្ម៉ង់ ទិញដើម្បី ត្រៀមចូលរោងការទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្ទះដ៏ប្រណីតមួយនេះ មានតម្លៃ ៤,៨ ពាន់លានវ៉ុន (ប្រមាណជិត ៤ លានដុល្លារ) ដោយត្រូវបានសាងសង់នៅ Achiul, Guri, ខេត្ត Gyeonggi ។ យ៉ាងណាមិញ រូបភាព និងព័ត៌មានអំពីផ្ទះនេះ បានចាប់ផ្តើមលេចចេញនៅលើបណ្តាញសង្គម តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មកម្ល៉េះ។ បើទោះបីជារូបលោក បានបដិសេធមិនទិញផ្ទះឲ្យអនាគតប្រពន្ធរបស់ខ្លួនក៏ដោយ ។

ដោយឡែក បន្ទាប់ពីនោះ មនុស្សជាច្រើន ក៏បានរកឃើញពីភាពស្របគ្នា ទៅនឹងបំណងប្រាថ្នារបស់អនាគតភរិយាទាំងស្រុង ដោយបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ផ្ទះរបស់ពួកគេ ខណៈដែល Son Ye Jin ធ្លាប់បានសម្តែងថា នាងចូលចិត្ត កន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ នៅជិតធម្មជាតិ ហើយផ្ទះមួយនេះគឺ មានភាពស្រដៀងគ្នាទាំងស្រុង ទៅនឹងការចូលចិត្តរបស់តារាស្រីរូបនេះ ទៀតផង។ 

តាមរយៈរូបភាព បង្ហាញពីទិដ្ឋភាពផ្ទះទាំងមូល បានឲ្យដឹងថា ផ្ទះមួយនេះ ត្រូវបានរចនាឡើងតាមរបៀបសាមញ្ញ និងទំនើប ដោយយកពណ៌សជាពណ៌ចម្បង ព្រមទាំងមានការរចនាឡើង ដោយមានបង្អួចច្រើន ដើម្បីទទួលបានពន្លឺចេញចូលធម្មជាតិ ដែលអាចបង្កើតបានអារម្មណ៍ស្រស់ស្រាយ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hyun Bin និង​អនាគតភរិយា Son Ye Jin
ផ្ទះរបស់ Hyun Bin និង​អនាគតភរិយា Son Ye Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]