កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែកុម្ភៈ តាមរយៈគេហទំព័រ News1 បានរាយការណ៍ថាតារាចម្រៀងស្រី Ji Yeon សមាជិក T-Ara បានប្រកាសរៀបអាពាហ៍ពិពាហ៍នៅក្នុងរដូវរងារខាងមុខនេះ ជាមួយអ្នកលេងបេស្បលអាជីពម្នាក់ អត្តពលិក Hwang Jae Gyun ។

ជាមួយដំណឹងដ៏សោមនស្សមួយនេះ តារាស្រីរូបនេះ បានជួបមិត្តប្រុសបច្ចុប្បន្នរបស់នាង តាមរយៈការណែនាំពីអ្នកស្គាល់គ្នានៅឆ្នាំ ២០២១ ដែលរូបនាងបានប្រដូច គូស្នេហ៍ ទៅនឹងអំណោយនៃជីវិតរបស់នាង ដែលជាមនុស្សគួរឱ្យទុកចិត្តបាន នេះអ្វីដែល Ji Yeon បានបង្ហាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា នាង​ចង់​ចែក​រំលែក​ព័ត៌មាន​ដ៏ភ្ញាក់ផ្អើលមួយនេះ ដោយផ្ទាល់​ដល់​ទៅកាន់អ្នក​គាំទ្រ បានធ្វើឲ្យមហាជន មានសេចក្តីអំណរ ក៏ដូចជាជូនពរអ្នកទាំងពីរដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]