បារាំង៖ អ្នកស្រាវជ្រាវជនជាតិបារាំង លោក Luc Montagnier ដែលបានឈ្នះពានរង្វាន់ណូបែល ក្នុងឆ្នាំ ២០០៨ ចំពោះស្នាដៃរកឃើញមេរោគអេដស៍ បានទទួលមរណភាពហើយ ក្នុងអាយុ ៨៩ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ មន្ត្រីរដ្ឋាភិបាលប្រទេសបារាំង។

លោក Montagnier បានស្លាប់កាលពីថ្ងៃអង្គារ នៅមន្ទីរពេទ្យអាមេរិកនៃទីក្រុងប៉ារីស ក្នុងទីក្រុង Neuilly-sur-Seine ជាយក្រុងភាគខាងលិចនៃរដ្ឋធានី ប្រទេសបារាំង។ ចំពោះព័ត៌មានលម្អិតផ្សេងទៀតទាក់ទិននឹងការស្លាប់របស់លោក មិនទាន់ដឹងច្បាស់នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Montagnier ដែលជាអ្នកជំនាញខាងមេរោគបានដឹកនាំក្រុមដែលក្នុងឆ្នាំ 1983 បានកំណត់អត្តសញ្ញាណមេរោគភាពស៊ាំរបស់មនុស្ស (HIV) ដែលបណ្តាលឱ្យមានជំងឺអេដស៍ ដែលនាំឱ្យអ្នកស្រាវជ្រាវរូបនេះ បានឈ្នះពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រឆ្នាំ ២០០៨ជាមួយសហការី លោក Francoise Barré-Sinoussi ។

ទន្ទឹមនោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវឧត្តមសិក្សារបស់បារាំង លោក Frédérique Vidal បានសម្តែងការកោតសរសើរស្នាដៃរបស់លោក Montagnier លើការរកឃើញមេរោគអេដស៍ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ កាលពីថ្ងៃព្រហស្បតិ៍នេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់អ្នកស្រាវជ្រាវរូបនេះផងដែរ៕

លោក Luc Montagnier
លោក Luc Montagnier
លោក Luc Montagnier
លោក Luc Montagnier

ប្រភព៖ VOA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]