រាជធានីភ្នំពេញ ៖ បើទោះទើបប្រឡូកក្នុងវិស័យសិល្បៈយ៉ាងណាក្តី តែ ពិធីការិនីនិងតារារាំ សមាជិកក្រុម 2 the moon អ្នកនាង Sky ហាក់កំពុងមានសន្ទុះខ្លាំងបន្តិចម្តងៗ ក្នុងទីផ្សារការងាររបស់ខ្លួនជាខ្លាំង។

ទន្ទឹមនឹងនេះ តារាស្រីវ័យក្មេងទើបរៀបការថ្មីថ្មោងរូបនេះ ក៏ត្រូវមហាជន ផ្ទុះការចាប់អារម្មណ៍និងសរសើរមិនផុតពីមាត់ ពីការរៀបចំតុបតែងខ្លួន មិនដែលស៊ិចស៊ីខ្លាំងក្លាឲ្យហួសព្រំដែនឡើយ អាយុទើប២៣ឆ្នាំសោះ តែមើលទៅ ចាស់ទុំខ្លាំង និយាយសម្តីសម្តៅក៏ពិរោះ និងមានសុជីវធម៌ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ទៅដើរលេងដល់សមុទ្រហើយ តារាស្រីផ្សេងហាក់បង្អួតគ្នា ស្លៀកឈុតស៊ិចស៊ីបង្ហាញសាច់សខ្ចី សម្ញែងដងខ្លួនមួយចាស់ដៃ តែសម្រាប់ រូបនាងស្លៀកឈុតពណ៌សសាមញ្ញ ប៉ុន្តែ ជះរាងគួរឲ្យស្រឡាញ់និងទាក់ទាញ មិនចាញ់គេឯងប៉ុន្មានឡើយ ធ្វើឲ្យបណ្តាអ្នកគាំទ្រឃើញហើយ កាន់តែពេញចិត្តរូបនាងជាខ្លាំង ស្រស់ស្អាតបែបរមទម្យ សុភាពរាបសាតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី sky
តារាស្រី sky
តារាស្រី sky
តារាស្រី sky
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]