ចិន៖ ថ្មីៗនេះ តាមរយៈវីដេអូមួយដែលបង្ហោះដោយមិត្តភ័ក្តិរបស់តារាស្រី Zhang Ziyi បានបង្ហាញពីទិដ្ឋភាពដ៏រំភើបជាមួយនឹងក្រុមគ្រួសារ រវាងនាងនិងកូនស្រីរបស់ស្វាមី លោក Wang Feng ដែលបានស្លៀកសំលៀកបំពាក់គូស្នេហ៍ឈរនៅលើឆាកជាមួយគ្នា។

នៅក្នុងនោះដែរ ត្រូវគេបានដឹងថា គឺជាពិធីជប់លៀងខួបកំណើតអបអរចំពោះ តារាស្រី Zhang Ziyi ដែលមានអាយុគម្រប់ ៤៣ ឆ្នាំ ដែលរៀបចំដោយក្រុមគ្រួសាររបស់នាង និងត្រូវបានតុបតែងដោយពណ៌សជាចម្បង ព្រមទាំងមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធជាច្រើន ផងដែរ។ ជាពិសេស លោក​ Wang Feng បានឡើង​លើ​ឆាក​ច្រៀង​សម្រាប់ភរិយា ដែលធ្វើឲ្យនាងកាន់តែរំភើប​ចិត្ត​ខ្លាំងឡើង ​ពេល​ឮ​សម្លេងស្វាមីច្រៀងឡើងអង្រួនអារម្មណ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់ Zhang Ziyi ក៏បានបង្ហោះរូបភាពភរិយាដ៏ស្រស់ស្អាត ដែលមានការជូនពរក្នុងថ្ងៃកំណើត ព្រមទាំងបង្ហាញពីអារម្មណ៍រីករាយក្នុងគ្រួសារ ក្ដីសុខដែលគ្មានទុ.ក្ខកង្វល់ ដែលមាននាងនៅក្បែរ ក៏ដូចជាផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Zhang Ziyi 
 Zhang Ziyi 
 Zhang Ziyi 
 Zhang Ziyi និង ស្វាមី
 Zhang Ziyi និង ស្វាមី
 Zhang Ziyi និង ស្វាមី
ទិដ្ឋភាពក្នុងពិធីខួបកំណើត Zhang Ziyi
ទិដ្ឋភាពក្នុងពិធីខួបកំណើត Zhang Ziyi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]