តារាកម្សាន្ត៖ អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀងThe Voice Cambodia និងបច្ចុប្បន្នជាតារាចម្រៀងដ៏ល្បីឈ្មោះម្ចាស់បទ Are You Ok កញ្ញា តន់ច័ន្ទសីម៉ា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបនាង ដោយកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីសម្លេងពីរោះរូបនេះ បានបង្ហាញមុខលើឆាកតន្រ្តីដោយច្រៀងគោកតែម្តង។
ជាក់ស្តែងនៅក្នុងវីដេអូនោះ កញ្ញាតន់ច័ន្ទសីម៉ា ច្រៀងបទប្លង់រឹង និងជំងឺដាច់លុយ បានយ៉ាងពីរោះ អមដោយកាយវិការ និងការរាំយ៉ាងរស់រវើក រហូតធ្វើឲ្យហ្វេនៗនិងអ្នកគាំទ្រមួយចំនួនលាន់មាត់សរសើរថា ទោះច្រៀងគោកក៏អាយដលនៅតែច្រៀងពីរោះខ្លាំងមិនចាញ់នៅក្នុងវីដេអូចម្រៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែរថា មួយរយ:ពេលចុងក្រោយនេះ តារាចម្រៀងកញ្ញា តន់ច័ន្ទសីម៉ា ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ជាពិសេសតាមរយ:បទAre you ok ដោយគិតមកដល់ពេលនេះមានអ្នកចូលទស្សនាក្នុងយូធូបដល់ទៅជិត១២០លានដងហើយ៕
ចង់ឃើញថាតើ កញ្ញា តន់ច័ន្ទសីម៉ា ច្រៀងគោកពីរោះយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]