កូរ៉េខាងត្បូង៖  តារាស្រី Rosé ដែលជាសមាជិកសម្លេងនាំមុខ ប្រចាំក្រុមចម្រៀងនារី BLACKPINK បានឈាងចូលវ័យ ២៥ ឆ្នាំហើយ ដែលតារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​រូប​នេះ ​បាន​ចែក​រំលែក​រូប​ថត មួយសន្លឹកទៅកាន់អ្នកគាំទ្រ។

ជាក់ស្តែង ដើម្បីអបអរឱកាស ក្នុងថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ ក៏បានសម្រេចចិត្តបង្ហោះកាដូដ៏ភ្ញាក់ផ្អើលជាច្រើនតាមរយៈ Channel YouTube របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹង វីដេអូ ដែលបានទម្លាក់ នាងបានជ្រើសរើស Cover ជាមួយនឹងបទ «Viva La Vida» របស់ Coldplay បន្ទាប់មកច្រៀង «December» របស់ Neck Deep ហើយជា ចុងក្រោយបង្អស់បង្ហាញពី Rosé ច្រៀងបទ «Don't Look Back In Anger» ដោយ Oasis ដែលជាកាដូ ទៅដល់អ្នកគាំទ្ររបស់នាងនៅទូទាំងពិភពលោក។

ជាមួយគ្នានេះ Rosé ក៏បានចែករំលែកព័ត៌មានថ្មី ៗ អំពី Instagram ជាបន្តបន្ទាប់ផងដែរ នៅថ្ងៃនេះ ដោយបង្ហាញថានាងបានប្រារព្ធខួបកំណើតរបស់នាងជាមួយសមាជិក BLACKPINK របស់នាង៕

រីករាយថ្ងៃកំណើត Rosé!

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]