ថៃ៖ មុនពេលធ្វើការរួមភេទ នៅថ្ងៃទី ១៤ កុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់ សូមធ្វើតេស្តរកកូវីដ១៩។ នេះជាអនុសាសន៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ។
អាជ្ញាធរថៃ បាននឹងកំពុងណែនាំគូស្នេហ៍ទាំងអស់ ឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ សិន មុនពេលរួម.ដំណេក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Thaiger។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអគ្គនាយកមន្ទីរគ្រប់គ្រងជំងឺឆ្លង (Department of Disease Control) លោក Suwanchai Wattanayingcharoenchai បានសម្តែងការព្រួយបារម្ភរបស់លោក នៅថ្មីៗនេះថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងបន្ទាប់ពីថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ។ ខណៈពេលដែលគូស្នេហ៍ ចេញដើរលេងជួបគ្នាញ៉ាំអាហារ អគ្គនាយកមន្ទីរគ្រប់គ្រងជំងឺឆ្លងរូបនេះ បានមានប្រសាសន៍ដូច្នេះថា៖ គ្រប់គ្នាគួរតែនៅតែប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងនោះ លោកបានផ្តល់អនុសាសន៍ថាអ្នកដែលចង់ចូលរួមព្រឹត្តិការណ៍ ឬពិធីជប់លៀងនានា គួរតែវាយតម្លៃហានិភ័យផ្ទាល់ខ្លួនរបស់ពួកគេដោយប្រើកម្មវិធី Thai Save Thai ។ ហើយសម្រាប់ការរួមភេទដោយសុវត្ថិភាព លោកបាននិយាយថា គូស្នេហ៍ទាំងអស់ គួរតែធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាននៅក្នុងកម្មវិធី ATK មុនពេលប្រតិបត្តិការ។
គួររម្លឹកផងដែរថា កាលពីខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលបានចេញនូវការណែនាំអំពី "ការរួមភេទដោយសុវត្ថិភាព" ដោយបង្ការការឆ្លងកូវីដ១៩ ដែលរួមមានការពាក់ម៉ាស់មុខ (និងស្រោមអនាម័យ) ឬ និងជៀសវាងការប៉ះទឹកមាត់ ក៏ដូចជាអាថ៌កំបាំងផ្សេងៗទៀត។ ប៉ុន្តែ បច្ចុប្បន្ននេះ ដោយមានពលរដ្ឋ ភាគច្រើនបានចាក់វ៉ាក់សាំងកូវីដ១៩ បានយ៉ាងពេញលេញ និងមានឧបករណ៍ធ្វើតេស្តនៅផ្ទះ។ នេះបើតាមការណែនាំរបស់នាយក DDC បានផ្តល់អនុសាសន៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]