ថៃ៖ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១០:០០ ព្រឹក តារាសម្ដែងឥណ្ឌាដ៏ល្បី Gagan Malik តួអង្គព្រះពុទ្ធក្នុងរឿង «Sri Siddhartha Gautama» បានបួសជាព្រះសង្ឃនៅក្នុងវត្តមួយនៅឯប្រទេសថៃ។ ដោយតារារូបនេះត្រូវ​បានទទួល​​ព្រះ​ធម៌​នាម​ថា អសោក ប្រែ​ថា បុគ្គល​គ្មាន​ទុក្ខ គិតជា​រយៈពេល​សិក្សា​ព្រះ​ធម៌​នេះ​គឺមានរយៈពេល ១៥​ថ្ងៃ ចន្លោះ​ពី​ថ្ងៃ​ទី​ ១០ ដល់២៤ ខែ​កុម្ភៈ។

Gagan Malik
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ​មុន​ចូល​ទៅ​ក្នុង​ពិធី​បូជា តារា​បូលីវូដ​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​អំពី​គោល​បំណង​នៃ​ការបួសនេះ ដោយសារតែលោក ចង់បំផុសគំនិតប្រជាជនឥណ្ឌា ព្រោះមនុស្សភាគច្រើនគិតថាស្រុកកំណើតរបស់ព្រះពុទ្ធសាសនាគឺមកប្រទេសឥណ្ឌា ប៉ុន្តែការពិតទៅក្នុងប្រទេសឥណ្ឌាមានពុទ្ធសាសនិកត្រឹមតែ ២%ប៉ុណ្ណោះនៃចំនួនប្រជាជនទាំងអស់។ ដូច្នេះ​ហើយ​បានជាលោក ​មក​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​ថៃនេះ ដើម្បីសិក្សា​ពី​ក្បួន​ច្បាប់ ​របៀប​ដែល​ព្រះសង្ឃ​នៅ​ប្រទេស​ថៃ​ប្រតិបត្តិយ៉ាងម៉េច?  តើពុទ្ធសាសនិកជនគួរប្រព្រឹត្តដូចម្តេច? 

យ៉ាងណាមិញ បើតាមការធ្វើបទសម្ភាស៍ដដែល Gagan Malik ក៏បានបង្ហើបថា បន្ទាប់ពីនោះ លោកនឹងអាចត្រលប់ទៅបង្រៀនជនជាតិឥណ្ឌាវិញបានយ៉ាងត្រឹមត្រូវតាមរបៀបដែលលោកបានបួសរៀនសូត្រ។ ហើយលោកក៏មិនមែនចង់ឲ្យជនជាតិឥណ្ឌាទាំងអស់នោះ ងាកប្រែមកក្លាយជាពុទ្ធសាសនិកនោះទេ ប៉ុន្តែយ៉ាង​ហោច​ណាស់​លោកនឹង​បាន​ត្រលប់​មក​បង្រៀន​ព្រះ​ធម៌​វិញ នោះហើយជាអ្វីដែលលោកចង់បាន ចង់បង្រៀនព្រះធម៌ នាំ​ព្រះ​ធម៌​ត្រលប់​មក​ស្រុក​កំណើត​វិញប៉ុណ្ណោះ៕

ប្រភព៖ nineentertain

សូមទស្សនារូបភាពខាងក្រោម៖

Gagan Malik 
Gagan Malik
Gagan Malik
Gagan Malik
Gagan Malik
Gagan Malik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]