រាជធានីភ្នំពេញ៖ មុននេះបន្តិច មានករណីហេតុការណ៍អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍អគ្គិភ័យនេះដែរ បានកើតឡើង នៅភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះ បើតាមប្រភពព័ត៍មាន ដើមហេតុដែលបង្កឱ្យមានការឆាបឆេះអគ្គិភ័យនេះ គឺដោយសារតែការផ្ទុះធុងហ្គាស ដោយបង្កឱ្យមានអគ្គិភ័យ បង្កការភ្ញាក់ផ្អើលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សូមជម្រាបផងដែរថា ក្រោយមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក៏មានការអន្តរគមន៍ភ្លាមៗ ពីសំណាក់មន្ត្រីពន្លត់អគ្គិភ័យ បានដុតដៃដុតជើងគ្នាធ្វើការពន្លត់អគ្គិភ័យ នៅទីតាំងកើតហេតុ។ ប្រសិនបើមានព័ត៍មានវិវត្តន៍ថ្មីទៀត យើងផ្សាយជូនពេលក្រោយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]