កម្សាន្ត៖ ពិតណាស់ តារាសម្តែងវ័យក្មេង ពន្លកថ្មី កុមារី ជី ឈីងលីន ដែលត្រូវបានមហាជនកោតសរសើរពីទេពកោសល្យ ក្នុងការសម្ដែងដ៏ប៉ិប្រសព្វ មិនថាតួអង្គកាចឆ្នាស់ ស្លូតកំសត់នោះទេ កុមារីរូបនេះអាចបត់បែនបាន ថែមទាំងសម្ដែងចូលតួបានល្អទៀតផង។

ក្នុងនោះផងដែរ ជី ឈីងលីន ក៏ត្រូវបានគេដឹងថានាងត្រូវជា ចៅស្រីម្នាក់របស់ តារាកំប្លែង នាយកុយ ផងដែរ។ ជាងនេះទៅទៀត ច្ចុប្បន្ននេះនាងបាននឹងកំពុងតែកសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតា នៅក្នុងការងារសិល្បៈ ជាពិសេសធ្វើឲ្យសន្ទុះនៃការគាំទ្រពីមហាជន កាន់តែកើនឡើងជាលំដាប់ បន្ទាប់ពីនាងតូចបានដើរតួនៅក្នុងរឿង«ផ្កាថ្ម»។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ បើក្រឡេកទៅមើលសម្រស់របស់ ជី ឈិងលីន ដែលត្រូវបានគេស្គាល់ថា ជាចៅស្រីបង្កើតរបស់តារាកំប្លែង នាយ កុយ រូបនេះវិញ គឺមានភាពស្រស់ស្អាត និងលេចធ្លោមិនណយទេ ជាពិសេស បើទោះបីជាមិនទាន់ពេញវ័យ ស្រួលបួលក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ នាង ក៏កាន់តែប្រែស្អាតឡើងពេញសាច់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

 ជី ឈិងលីន
 ជី ឈិងលីន
 ជី ឈិងលីន
 ជី ឈិងលីន
 ជី ឈិងលីន
 ជី ឈិងលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន