អង់គ្លេស៖ ព្រះអង្គម្ចាស់ Charles បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាលើកទី២។ នេះបើតាមការបញ្ជាក់របស់ការិយាល័យរបស់ព្រះអង្គ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ 

ព្រះអង្គម្ចាស់ Charles ដែលមានព្រះជន្ម ៧៣ ព្រះវស្សា គ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុង Winchester ភាគនិរតីនៃប្រទេសអង់គ្លេស ដើម្បីប្រារព្ធខួបលើកទី៧០ នៃការចូលកាន់តំណែងរបស់ព្រះមាតារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth តែយ៉ាងណា ព្រះអង្គ "មានការខកព្រះទ័យយ៉ាងខ្លាំង" ដោយមិនអាចចូលរួមបាន។ នេះបើតាមការិយាល័យរបស់ព្រះអង្គគឺ Clarence House បានបញ្ជាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃពុធ ព្រះអង្គម្ចាស់បានចូលរួមក្នុងពិធីទទួលភ្ញៀវសម្រាប់ British Asian Trust ដែលរូបភាពបង្ហាញថាព្រះអង្គកំពុងជជែកជាមួយភ្ញៀវដទៃទៀត រួមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស Rishi Sunak ផងដែរ។ រដ្ឋមន្ត្រីសុខាភិបាល Sajid Javid និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវចូលរួមផងដែរ។

តាមប្រភពដដែលបានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter បានអះអាងដូច្នេះថា៖ «ព្រឹកនេះ ព្រះអង្គម្ចាស់ Charles បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយពេលនេះ ទ្រង់កំពុងនៅដាច់ដោយឡែកពី»។

គួររម្លឹកផងដែរថា ព្រះអង្គម្ចាស់ Charles កាលពីខែធ្នូ ទាំងទ្រង់ និងព្រះនាងម្ចាស់ Camilla បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ពីមុនក៏ដោយ តែយ៉ាងណា ទ្រង់ក៏បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ក្នុងខែមីនា ឆ្នាំ ២០២០កន្លងទៅផង តែជាសំណាង ទ្រង់ទទួលរោគសញ្ញាស្រាលប៉ុណ្ណោះ៕

ព្រះអង្គម្ចាស់ Charles
ព្រះអង្គម្ចាស់ Charles
ព្រះអង្គម្ចាស់ Charles
ព្រះអង្គម្ចាស់ Charles (កណ្តាល)

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]