ជប៉ុន៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមប្រភពពីសារព័ត៌មានជប៉ុនNikkei បានប្រកាសឲ្យដឹងថារដ្ឋាភិបាលជប៉ុនកំពុងពិចារណាបើកការហោះហើរឡើងវិញដើម្បីអោយជនបរទេសចូលប្រទេសខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ខែមិនា ឆ្នាំ២០២២នេះតទៅដោយកំណត់ចំនួនចូលដំបូងត្រឹម១០០០នាក់ក្នុងមួយថ្ងៃ ដែលនេះជាដំណឹងដ៏ល្អ ខណ:ជនបរទេសជាច្រើនទន្ទឹមចាំចូលប្រទេសជប៉ុន។
សូមរំលឹកផងដែរថា ប្រទេសជប៉ុនបានប្រកាសបិទព្រំដែនខ្លួនចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្នុងគោលដៅទប់ស្កាត់នៅការរីករាលត្បាតជាសកលនៅជំងឺកូវីដបម្លែងថ្មីអូមីក្រុង ដែលកំពុងតែឆ្លងពេញពិភពលោក ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃជុំវិញពិភពលោកនៅតែបន្តកើតមាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖: សារព័ត៌មានជប៉ុនNikkei
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]