វៀតណាម៖ មន្ទីរពេទ្យសង្គ្រោះកូវីដ១៩ ក្នុងទីក្រុងហូជីមិញ ដែលជាអង្គភាពថែទាំដែលពឹងផ្អែកខ្លាំងបំផុតរបស់ទីក្រុង នឹងត្រូវបិទក្នុងពេលឆាប់ៗនេះ ដោយសារវាលែងទទួលអ្នកជំងឺទៀតហើយ។ នេះបើតាមការចុះផ្សាយសារព័ត៍មាន VN Express។
លោ Nguyen Thi Huynh Mai ប្រធានការិយាល័យនៅមន្ទីរសុខាភិបាលទីក្រុង បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «បន្ទប់ ICU បានសម្រេចបេសកកម្មរបស់ខ្លួនហើយ»។ ប៉ុន្តែកាលបរិច្ឆេទបិទមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យ Oncology Hospital 2 ក្នុងទីក្រុង Thu Duc កាលពីខែកក្កដាកន្លងទៅ នៅពេលដែលជំងឺរាតត្បាតឆ្លងដល់កម្រិតកំពូល កន្លែងនេះមានគ្រែចំនួន ១,០០០ និងបុគ្គលិកពេទ្យដែលមកពីមន្ទីរពេទ្យជាង 20 នៅទូទាំងប្រទេស។ក្នុងនោះដែរ មន្ទីរពេទ្យនេះ បានព្យាបាលអ្នកជំងឺជាង ៥,០០០នាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរហើយ។
ជាមួយគ្នានេះ លោក Mai បានឱ្យដឹងថា ចំនួនអ្នកជំងឺដែលត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ ពេលនេះ បានធ្លាក់ចុះស្ទើរតែដល់សូន្យ។ បន្ទាប់ពីការបិទ មន្ទីរពេទ្យនឹងបន្តការងារដើមរបស់ខ្លួនក្នុងការព្យាបាលអ្នកជំងឺមហារីក។
គួររម្លឹកផងដែរថា ទីក្រុងចំនួន ១៣ លាននាក់បានចាក់វ៉ាក់សាំងចំនួន ២ ដងដល់ពលរដ្ឋ បានចំនួន៧.៣ លាននាក់ និងដូសទី បាន ៤.៥ លាននាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]