ថៃ៖ អាចនិយាយបានថារឿងផ្សំផ្គំតារាឲ្យស្រលាញ់គ្នាពិតដូចជិវិតក្នុងរឿង វាបានកើតឡើងច្រើនឆ្នាំមកហើយ ដោយសារតែមហាជន និងហ្វេនជាច្រើនមើលឃើញតារាដែលធ្លាប់ថតរឿងជាមួយគ្នាមានភាពសាកសម និងស្និទ្ធស្នាលគ្នាផងនោះ។ ពិតណាស់ បើទោះបីការចាប់គូឲ្យតារាជាច្រើនមិនបានដូចចិត្ត ហើយមិនអាចឲ្យតារាក្នុងដូងចិត្តក្លាយជាគូស្នេហ៍ពិតក៏ដោយ ប៉ុន្តែរឿងទាំងនេះនៅតែកើតឡើងជាបន្តបន្ទាប់រហូតមកទល់នឹងបច្ចុប្បន្ននេះផងដែរ។
លើសពីនេះទៅទៀត គេឃើញមានតារាជាច្រើន ទោះមិនមែនជាគូស្នេហ៍នឹងគ្នាក៏ពិតមែន តែគេឃើញពួកគេហាក់ជាមានភាពស្និទ្ធិស្នាលលើសពីមិត្តភក្ដិរួមការងារធម្មតាផ្សេងទៀត។ មិនតែប៉ុណ្ណោះ តារាទាំងនោះក៏ឧស្សាហ៍ថតរូបស្វីតៗ ទៅចូលរួមកម្មវិធីផ្សេងៗបណ្ដើរគ្នាជាគូយ៉ាងមានភាពជិតស្និទ្និបំផុត។ មួយវិញទៀត បើនិយាយដល់សិល្បករ សិល្បការិនីថៃដ៏ល្បីៗ គេក៏ដឹងថាមានហ្វេនជាច្រើនកំពុងចង់ឲ្យតារាដែលខ្លួនពេញចិត្តស្រលាញ់គ្នាពិតៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តារាថៃដែលមានទំនាក់ទំនងលើសពីមិត្តរួមការងារ ហើយស្និទ្ធិគ្នាដូចគូស្នេហ៍ និងតែងតែប្រកែកថាមិនមែនជាសង្សារនឹងគ្នានោះមានដូចជា៖
១៖ Nychaa និង Mootono
ច្រើនឆ្នាំមកហើយដែលគេង្កេតឃើញ តារាប្រុសស្រីមួយគូនេះ បង្ហាញភាពជិតស្និទ្ធិជាមួយគ្នា ទៅណាមកណាបណ្ដើរគ្នាជាគូ ប៉ុន្តែអ្នកទាំងពីរបាននិយាយថាមិនមែនជាគូស្នេហ៍ឡើយ។
២៖ Nine Naphat និង Baifern
ចាប់តាំងពីថតរឿង Friend Zone ចប់ គេឃើញមានអ្នកគាំទ្រជាច្រើនចាប់ផ្ដើមមានចិត្តចង់ឲ្យតារាពីររូបនេះស្រលាញ់គ្នាពិតៗ ហើយមួយរយៈចុងក្រោយនេះ គេតែងឃើញNine Naphat និង Baifern មានទំនងទំនងល្អជាមួយគ្នាដូចគូស្នេហ៍យ៉ាងដូច្នោះដែរ តែអ្នកទាំងពីរបាននិយាយថាគ្រាន់រាប់អានជាមិត្តប៉ុណ្ណោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]