កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ កាសែត Ilyo បានរាយការណ៍ថា តារាសម្ដែងស្រី Son Ye Jin និងតារាសម្ដែងប្រុស Hyun Bin នឹងចូលទៅរស់នៅក្នុងផ្ទះមួយ នៅ Walkerhill Podoville, Acheon-dong, Guri-si, Gyeonggi-do បន្ទាប់ពីពួកគេរៀបការរួច ដែលពិធីរៀបការនឹងធ្វើឡើងនៅខែមីនាខាងមុខនេះ។ 

បើតាម ប្រភព​ស្និទ្ធ​នឹងកាសែត Ilyo បាន​បង្ហើប​បន្ថែមថា ​ផ្នែក​ខាង​ក្នុង និង​គ្រឿង​សង្ហារិម​ក្នុងផ្ទះទាំងមូល ត្រូវ​បាន​គេ​តុបតែង​ថ្មី​តាម​ការ​ចូលចិត្ត​របស់​តារា​ស្រី Son Ye Jin។ ហើយផ្ទះនេះមានទំហំជាង ២៤០ម៉ែត្រការ៉េ និងត្រូវបានទិញដោយ Hyun Bin ផ្ទាល់តែម្ដង បន្ទាប់ពីពួកគេបានប្រកាសរឿងស្នេហាជាសាធារណៈ ហើយផ្ទះនេះ មានតម្លៃប្រមាណ ៤.៨ ពាន់លានវ៉ុន ឬស្មើនឹងប្រមាណ ៤លានដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ Hyun Bin និង Son Ye Jin បានប្រកាសប្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រថានឹងរៀបការជាមួយគ្នា ហើយអាពាហ៍ពិពាហ៍​របស់​ពួក​គេ​ នឹងត្រូវ​បាន​រៀប​ចំ​ជា​លក្ខណៈ​ឯកជន​ក្នុង​ខែ​មីនា​ក្នុង​ទីក្រុង​សេអ៊ូល។ តារា​ទាំងពីរ​ដួង​សំណូមពរឲ្យ​ពិធី​មង្គលការ​ប្រព្រឹត្តទៅ​ដោយ​ភាពសាមញ្ញ និង​កក់ក្តៅ​ដោយមាន​ត្រឹមការចូលរួម​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធប៉ុណ្ណោះ​៕

ប្រភព៖ zingnews.vn

Hyun Bin និង Son Ye Jin
Hyun Bin និង Son Ye Jin
Hyun Bin និង Son Ye Jin
ផ្ទះ Hyun Bin និង Son Ye Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]