កម្សាន្ត៖ ការសាងឈ្មោះលើវិថីសិល្បៈជារឿងមួយដ៏ពិបាក ធ្វើយ៉ាងណាឲ្យមានមហាជនស្គាល់ច្រើន ហើយមានឈ្មោះជាតារាល្បីមួយរូបប្រចាំប្រទេស ប៉ុន្តែក៏មានអ្នកសិល្បៈមួយចំនួនមានភ័ព្វសំណាង បានចូលសិល្បៈភ្លាមមានគេស្គាល់និងចូលចិត្តច្រើន។ ពិតណាស់ មានតារាច្រើនណាស់ ដែលចាប់ផ្ដើមចូលសិល្បៈភ្លាមមិនសូវមានគេស្គាល់ឬទាញចំណាប់អារម្មណ៍មហាជនឲ្យចូលចិត្តខ្លួនបាន ទោះមានសមត្ថភាព និងរូបសម្បិត្តស្អាតក៏ដោយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសិល្បករ សិល្បការិនីថៃ គេដឹងថាមានតារាល្បីៗជាច្រើនមិនត្រឹមជាតារាលំដាប់ប្រទេសប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះល្បីដល់ក្រៅប្រទេស និងអាចបង្ហាញមុខក្នុងកម្មវិធីធំៗជាច្រើន។ ហើយអ្វីដែលគេចាប់អារមម្មណ៍ខ្លាំងនោះ គឺតារាថៃចំនួន៣រូបមានភ័ព្វសំណាងបានទៅថតរឿងឲ្យផលិតករប្រទេសចិន និងក្លាយជាតារាសម្ដែងប្រចាំប្រទេសចិនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើទោះបីជាតារាថៃថតរឿងនៅប្រទេសចិនក៏ពិតមែន តែគេឃើញមានហ្វេនចិនជាច្រើនគាំទ្រខ្លាំង មិនចាញ់ហ្វេនថៃប៉ុន្មានឡើយ ហើយតារាប្រុសស្រីថៃ៣រូបដែលក្លាយជាតួសម្ដែងនៅប្រទេសចិននោះមានដូចជា៖
១៖ Mike Angelo
តារាសម្ដែងកូន១ Mike Angelo ត្រូវបានគេដឹងថាជាតារាប្រុសដែលមានសមត្ថភាពខ្ពស់ ហើយមានរូបសម្បិត្តសង្ហាថែមទៀតផង ហើយច្រើនឆ្នាំឆ្នាំមកហើយដែលតារារូបនេះមានឱកាសថតរឿងនៅឲ្យទេសចិន ក្លាយជាតារាចិននោះ។
២៖ Bie
អាចនិយាយបានថា ស្វាមី Gubgib លោក Bie ទោះមានភរិយានិងមានកូនដល់ទៅ២នាក់រួចក៏ពិតមែន តែតារារូបនេះនៅតែបន្តថតរឿងនៅប្រទេសចិន និងមានហ្វេនគាំទ្រពេញចិត្តខ្លាំងផងដែរ។
៣៖ Poyd Treechada
Poyd Treechada ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Tiffany 2004 និងMiss International Queen 2004 ដែលនាងជាតារាសម្ដែង និងជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូបទាំងក្នុងប្រទេសថៃ និងប្រទេសចិន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]