អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានប្រកាសនៅថ្ងៃនេះថា មានមនុស្សម្នាក់នៅ Bedfordshire បានក្លាយជាមនុស្សដំបូងគេ ក្នុងប្រទេសអង់គ្លេសដែលបានស្លា.ប់ បន្ទាប់ពីបានឆ្លងជំងឺគ្រុនក្តៅ Lassa។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។

បុគ្គលដែលមិនស្គាល់អត្តសញ្ញាណ គឺជាសមាជិកទីបីនៃគ្រួសារដែលទើបត្រឡប់មកពីអាហ្វ្រិកខាងលិច ដែលបានឆ្លងវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនសរុប ១១ ករណី នៃជំងឺដែលបណ្តាលមកពីសត្វកណ្តុរ ត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។ ករណីឆ្លងចំនួន៣ ករណី ដែលត្រូវបានកំណត់អត្តសញ្ញាណនៅភាគខាងកើតនៃប្រទេសអង់គ្លេសក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ គឺជាករណីដំបូងគេដែលបានរកឃើញចាប់តាំងពីឆ្នាំ ២០០៩។

ជំងឺនេះដែលត្រូវបានចាត់ថ្នាក់ថាមាន «សក្តានុពលជំងឺរាតត្បាត» ត្រូវបានគេរាយការថា មិនមានរោគសញ្ញានៅក្នុង ៨០ ភាគរយនៃអ្នកជំងឺ និងសម្លាប់មនុស្សតែ ១ ភាគរយនៃអ្នកដែលត្រូវមេរោគនេះឆ្លង។

ក្នុងនោះ ទីភ្នាក់សន្តិសុខសុខភាពរបស់អង់គ្លេស បានឱ្យថា ហានិភ័យចំពោះសាធារណជនទូទៅ នៅមានកម្រិតទាបណាស់។

គ្រុនក្តៅ Lassa គឺជាជំងឺរាតត្បាត នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបច្ចុប្បន្នកំពុងទទួលរងការផ្ទុះឡើងនៃមេរោគនេះ ក្នុងនោះ ប្រទេសមួយចំនួនទៀត នៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិក រួមទាំងប្រទេសលីបេរីយ៉ា និងហ្គីណេ ក៏បានរកឃើញមេរោគនេះផងដែរ។

ជាធម្មតា មនុស្សភាគច្រើន ឆ្លងមេរោគនេះ ក្រោយពីការប៉ះពាល់នឹងអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះដែលកខ្វក់ជាមួយនឹងទឹកនោម ឬលាមករបស់សត្វកណ្តុរដែលមានមេរោគ។ប៉ុន្តែ មេរោគនេះ អាចធ្វើឱ្យអ្នកជំងឺប្រកាច់ និងហូរឈាមចេញពីភ្នែក ក៏ដូចជាធ្វើឱ្យស្ត្រីហូរឈាមចេញពីទ្វារមាសរបស់ពួកគេទៀតផង៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]