ជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពដកស្រង់ចេញពីសារព័ត៌មានជប៉ុនដ៏ល្បីNHK ព្រះនាងYoko (បុត្រីទីពីររបស់ព្រះអង្គម្ចាស់ Tomohito និងមហេសី Nobuko) ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ បន្ទាប់ពីព្រះនាងត្រូវបានក្រុមគ្រូពេទ្យពិនិត្យព្រះរោគឃើញថាមានវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ផងដែរថា នេះជាករណីដំបូងដែលគេបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩ នៅក្នុងគ្រួសារអធិរាជជប៉ុន គិតចាប់តាំងពីមានការរកឃើញករណីឆ្លងកូវីដ១៩ជាលើកដំបូងក្នុងលោកតាំងតែពីកំឡុងដើមឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមព្រះសវនីយរបស់ព្រះនាងYoko បានបញ្ជាក់ថាមុនឆ្លងជំងឺកូវីដ ១៩ ព្រះនាងមិនគ្រុនក្តៅទេ ក្រៅពីឈឺបំពង់ក និងមិនមានរោគសញ្ញាផ្សេងទៀតឡើយ ដែលនេះអាចជាសញ្ញាដ៏កម្រ និងគួរឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជំងឺកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]