កូរ៉េខាងត្បូង៖ ជានិច្ចកាល ក្រុមតារា K-POP ទាំងអស់នឹងត្រូវឆ្លងកាត់យ៉ាងហោចណាស់ឧបសគ្គមួយក្នុងអំឡុងពេលអាជីពរបស់ពួកគេ ហើយមួយក្នុងចំណោមពួកគេរួមមានការបន្តកិច្ចសន្យា បន្ទាប់ពីកុងត្រារបស់អ្នកទាំងនោះ ត្រូវបានបញ្ចប់ ក្រោយពីបានប្រឡូក អស់រយៈពេល ៧ឆ្នាំ។
ជាធម្មតា បន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំនោះ សមាជិកក្រុម K-POP ពួកគេមានជម្រើសក្នុងការចុះហត្ថលេខាឡើងវិញជាមួយភ្នាក់ងារបច្ចុប្បន្នរបស់ពួកគេ ឬចាកចេញទៅកាន់ទីភ្នាក់ងារថ្មី ដោយនេះអាស្រ័យទៅលើសមាជិករៀងៗខ្លួន ដោយសម្រេចជោគវាសនា នៃក្រុមរបស់ពួកគេដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលសមាជិកជាក់លាក់ ឬសមាជិកច្រើននាក់ចាកចេញពីទីភ្នាក់ងារ នោះបង្កើតបញ្ហាជាច្រើនសម្រាប់ក្រុមក្នុងការផ្សព្វផ្សាយយ៉ាងសកម្មជាមួយគ្នា ដូច្នេះជាធម្មតាក្រុមទាំងនោះ នឹងរំសាយ ហើយវាជាសុបិន្តអាក្រក់ ទៅកាន់ហ្វេនរបស់ពួកគេ។
តែយ៉ាងណា ជាសំណាងល្អ មានក្រុមដែលនៅតែត្រូវបានចាត់ទុកថាសកម្ម និងមិនត្រូវបាន «រំសាយក្រុម»។ ពួកគេបានមកជុំគ្នាជារៀងរាល់ឆ្នាំ ឬក៏ពីរ ឬបីឆ្នាំ ដើម្បីចេញចម្រៀង និងអាល់ប៊ុមសម្រាប់អ្នកគាំទ្រ និងសាធារណជន ទោះបីពួកគេបាន មិនបានចុះកុងត្រា បន្តជាសកម្មភាព ក្នុងក្រុមហ៊ុនតែមួយក៏ដោយ។
ថ្ងៃនេះ យើងនឹងក្រឡេកមើលក្រុមមួយចំនួនដែលមិនត្រូវបានរំសាយជាផ្លូវការ ប៉ុន្តែមានសមាជិកមួយចំនួននៅក្នុងភ្នាក់ងារផ្សេងៗគ្នា។ ក្រុមទាំងនេះបានមករួមគ្នា ដើម្បីផ្សព្វផ្សាយជាមួយគ្នា ហើយថែមទាំងចេញអាល់ប៊ុមពេញលេញជាមួយគ្នាអញ្ចឹងចាំមើលថាតើក្រុមណាខ្លះ សូមតាមដានទាំងអស់គ្នា!
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
១. SNSD
២. 2PM
៣. INFINITE
៤. APINK
៥. BLOCK B
៦. VIXX
៧. GOT7
៨. MAMAMOO
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]