ភ្នំពេញ៖ ជាការពិត កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ កម្មវិធីប្រកួយបវរកញ្ញា Miss Teen International Cambodia បានស្វែងរកម្ចាស់ជ័យលាភីចំនួនពីរូប ដោយកញ្ញា ឌី បញ្ញាវិមាលា ឈ្នះក្លាយជា MTIC 2021 និងកញ្ញា សុខ និដាណាត់ ឈ្នះ MTIC 2022 ដែលអ្នកទាំងពីរសុទ្ធសឹងតែឆ្លាត ពូកែ និងមានសម្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ។
ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាជាប់ក្នុងចំណោមTop6 ដែលជាប់ជ័យលាភីលំដាប់រងទី១ដល់លំដាបើរងទី៤ ក៏មានភាពឆ្លាតវៃ ពូកែ និងស្រស់សោភាមិនចាញ់មកចាស់ជ័យលាភីប៉ុន្មានឡើយ។ ក្នុងនោះដែរក្រោយបញ្ចប់ការប្រកួតភ្លាម មានមហាជនជាច្រើនបានសម្ដែងនូវក្ដីរីករាយ និងអបអរដល់ម្ចាស់ជ័យលាភី និងបេក្ខភាពជាប់ក្នុងចំណោមTop6ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ បវរកញ្ញាTop6របស់ Miss Teen International Cambodia បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនសរសើរនូវសម្រស់ដ៏ឃ្យូតៗ ខណៈតុបតែងខ្លួនស្លៀកឈុតពណ៌ផ្កាឈូក ស្ទាយ៍ទាន់សម័យ ដើម្បីឲ្យត្រូវនឹងថ្ងៃទិវានៃក្ដីស្រលាញ់ខាងមុខនោះ។ ហើយរូបភាពទាំងនោះ មើលទៅពិតជាលេចធ្លោមានភាពទាក់ទាញគ្រប់សន្លឹក រហូតហ្វេនលាន់មាត់សរសើរគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]