ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់ រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះនាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្មនិងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋានសម្រាប់បម្រើដល់ការអនុវត្តការងារស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះនៅពេលខាងមុខ។
នៅឯពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានជ្រោមជ្រែងឱ្យឈានដល់កិច្ចព្រមព្រៀងមួយនេះ។
លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី បានមានប្រសាសន៍ដូច្នេះថា៖
លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែមថា៖
ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនិងក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយថាគម្រោងសិក្សាស្រាវជ្រាវមួយនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់សាកលវិទ្យាល័យ។
ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា៖
សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ នឹងធ្វើឡើងនៅទីតាំងយកថ្មកំបោរដែលស្ថិតនៅជាប់នឹងរោងចក្រ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រខាងលិចទីរួមស្រុកបន្ទាយមាស ខេត្តកំពត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]