រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញករណីឆ្លងថ្មី សរុបចំនួន ៣០០នាក់។
តាមសេចក្តីជូនព័ត៍មានរបស់ក្រសួង បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងអូមីក្រុងថ្មីនេះ មានករណីនាំចូល ៥ករណី និងករណីអូមីក្រុង ឆ្លងក្នុងសហគមន៍ថ្មី ចំនួន ២៩៥ ករណី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររម្លឹកផងដែរថា តាមប្រភពពីក្រសួងសុខាភិបាល កម្ពុជា មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១២៣,០៤២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៨,៦៦០នាក់ ក្នុងនោះ មានអ្នកស្លាប់ដោយសារវីរុសនេះ សរុបចំនួន ៣,០១៥ នាក់។
ក្នុងនោះ តាមការបញ្ជាក់របស់ក្រសួង ករណីឆ្លងអូមីក្រុងក្នុងសហគមន៍ សរុបមានចំនួន ១៩៨៣ នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]