កូរ៉េខាងត្បូង៖ ជាការពិតណាស់ ខ្សែភាពយន្តដ៏ល្បីរបស់កូរ៉េរឿង «All of Us Are Dead» ជារឿងមួយដែលអាចដណ្ដើមតំណែងលំដាប់កំពូលនៅលើ Netflex ចាប់តាំងពីបានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃ ២៨ ខែកុម្ភៈមក ដោយទទួលបានការគាំទ្រច្រើនខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះផងដែរ សម្រាប់ហ្វេនៗដែលធ្លាប់បានទស្សនារឿងនេះរួចហើយ ច្បាស់ជាជ្រាបជាក់ជាមិនខានថា ភាពយន្តដ៏ភ័យរន្ធ.ត់នេះ ត្រូវបាននិពន្ធ និងផលិតចេញមក មានសុទ្ធតែឈុតធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ បើសិនជាយើងក្រឡេកមកមើលឈុតក្រៅឆាកនៃរឿនេះវិញ យើងឃើញថា នៅត្រង់ឈុតខ្លះផលិតករនិងអ្នកដឹកនាំ សុទ្ធតែរៀបចំឡើងដោយប្រើបច្ចេកទេសទាំងអស់ មិនថាទីតាំង មិនថាការវា.យប្រ.ហារផ្សេងៗ រួមទាំង ឈុតតួត្រូវធ្លាក់ពីលើអគារជាដើម សុទ្ធតែថតដោយប្រើបច្ចេកទេសយកទៅកាត់តតែប៉ុណ្ណោះ ប៉ុន្តែគ្រប់ឈុតឆាកដែលផលិតរួលរាល់ចេញមក មើលហើយអ្នកណាៗក៏ស្រៀវ និងខ្លាចជំនួសដែរ ព្រោះវាដូចពិតៗយ៉ាងដូច្នោះ៕

ទស្សនាវីដេអូសូមចុចអក្សរពណ៌ខៀវនេះ 

តួអង្គក្នុងរឿង All of Us Are Dead
តួអង្គក្នុងរឿង All of Us Are Dead

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]