រាជធានីភ្នំពេញ ៖ តារាចម្រៀងកែវភ្នែកធំៗ នាងសុខ ស្រីនាង តាំងពីចូលជាសមាជិកផលិតកម្ម«សាន់ដេ»មក មានបទចម្រៀងលក់ នៅលើទីផ្សារជាហូរហែ ព្រមទាំងទទួលបានប្រជាប្រិយភាពមិនអន់ទេ ។ លើសពីនេះ សុខ ស្រីនាង ត្រូវផលិតកម្មសាន់ដេជ្រើសរើសឱ្យសម្តែង ក្នុងខ្សែភាពយន្តថ្មីមួយជាមួយតារាយុវវ័យជាច្រើនរូប ។ គេចាប់អារម្មណ៍ថា បច្ចុប្បន្នស្រីនាងមើល ទៅចុះស្គមខុសពីមុនឆ្ងាយ តើហេតុអ្វីនាងប្រែជាបែបនេះ?

ក្រុមអ្នកតាមដានសកម្មភាពសិល្បៈរបស់ តារាចម្រៀងសំឡេងធ្ងន់សុខ ស្រីនាង ដែលស្រូបយកប្រជាប្រិយភាពតាមរយៈបទចម្រៀង បែបមនោសញ្ចេតនានោះ ម្នាក់ៗមើលឃើញនាងប្រែប្រួល គឺមុខមាត់មិនសូវស្រស់បស់ដូចមុនឡើយ ។ លើសពីនេះនាងហាក់មានជំងឺ ល្ហិតល្ហៃគ្មានកម្លាំងក្នុងខ្លួនសោះ ។ គេមិនដឹងថា នេះជាវិធីសាស្ត្រដែលស្រីនាងធ្វើឱ្យរាងស្ តើងស្អាតក្នុងនាមជាតារា ឬក៏នាងកំពុងតែប្រឈមមុខនឹង ជំងឺអ្វីមួយក្នុងខ្លួនទេ ។ សុខ ស្រីនាង បានទទួលស្គាល់ពីការប្រែប្រួលរូបរាង របស់នាងសព្វថ្ងៃនេះ ហើយប្រាប់ពីមូលហេតុថា មកពីនាងជួបព្រាយក្បាល ប្រាំបីធ្វើឱ្យភ័យរន្ធត់យា៉ងខ្លាំង ។ តាមពិតព្រាយក្បាលប្រាំបីគឺជាព្រាយក្នុង រឿងភាពយន្តប៉ុណ្ណោះ ។

ស្រីនាងបញ្ជាក់ថា ដោយសារតែនាងមមាញឹក នឹងការថតរឿង«ព្រាយក្បាលប្រាំបី» ឱ្យសាន់ដេជាច្រើនថ្ងៃពេកទើបសម្រាក អត់ទៀងទាត់ឡើយ ។ មិនឱ្យស្គមបែបនេះម្តេចកើតបើនាងត្រូវចេញ ថតរឿងខ្មោចនេះដល់យប់ជ្រៅអត់ដែលមាន ពេលសម្រាកស្រួលខ្លួនទេ ។ លើសពីនេះនាងត្រូវទទួលការងារទាំងច្រៀង តាមស្ថានីយទូរទស្សន៍ និងការងារផ្សេងទៀតនៅក្រៅស្ថានីយបន្តកន្ទុយគ្នា ដូច្នះហើយមានថ្ងៃខ្លះនាង ដេកពួនបានតែ២ទៅ៣ម៉ោងប៉ុណ្ណោះ ធ្វើឱ្យខុសគោលការណ៍សម្រាករបស់មនុស្សយើង ដែលយ៉ាងហោចណាស់សម្រាកឱ្យបាន៨ម៉ោងដែរក្នុង១ថ្ងៃដែរ ។ ឥឡូវនេះប្លង់ដែលនាងត្រូវចេញថតរឿង ថ្មីរបស់សាន់ដេជិតចប់ហើយ សល់ប្រមាណជាង១០%ទៀត ដូច្នេះនាងអាចវិលមករកភាពដើម បានខ្លះដូចជាបានគេងសមស្រប និងញ៉ាំអាហារទៀងទាត់ ។ នាងមិនបណ្តោយឱ្យធ្លាក់ខ្លួនឈឺធ្វើអីមិនកើតទេ គឺតែងតែជួបគ្រូពេទ្យឱ្យតាមដានសុខភាព ជាប្រចាំដើម្បីទប់ទល់នឹងការងារដែលត្រូវធ្វើ បើដួលច្បាស់ជាប៉ះពាល់ច្រើនមិនខាន ។

សុខ ស្រីនាង រំពឹងទុកថា នៅពេលខ្សែរឿងព្រាយក្បាលប្រាំបី ដាក់បញ្ចាំងនាពេល ឆាប់ៗខាងមុខ នឹងមានការគាំទ្រខ្លាំងមិនខុសពីរឿង មុនៗរបស់សាន់ដេឡើយ ព្រោះតារាដែលជាប់ឈ្មោះថតរឿងនៅសាន់ដេ ម្នាក់ៗតាំងចិត្តប្រមូលអារម្មណ៍ធ្វើការ ដោយយកចិត្តទុកដាក់ណាស់ ។

សុខ ស្រីនាង រង់ចាំទទួលជានិច្ចរាល់ការរិះគន់បន្ទាប់ពីទស្សនាការ សម្តែងរបស់នាងក្នុងរឿងព្រាយក្បាលប្រាំបីនោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]