ព្រះសង្ឃ១០អង្គ និងដូនជីពីរនាក់ មកពីវត្តចន្ទគីរី ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានពុល បន្ទាប់ពីបរិភោគគេជឿថាជា «ផ្សិតឫស្សី» ។

លោក ធិន វិធួ អភិបាលស្រុកវ៉ារិន មានប្រសាសន៍ថា ព្រះសង្ឃគង់នៅវិហារហើយបានឃើញផ្សិតឬស្សីដុះល្អ ហើយក៏ដកយកទៅអោយយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។
លោក វិធួ បាននិយាយកាលពីម្សិលមិញថា៖ «បន្ទាប់ពីឆាន់ផ្សិតឆ្អិនហើយ ព្រះសង្ឃ និងដូនជីចាប់ផ្តើមក្អួតដែលបានសង្ស័យថាជាការពុលផ្សិត។

លោកបានថ្លែងថា៖ បន្ទាប់ពីព្រះសង្ឃនិងដូនជីត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពដើម្បីព្យាបាល ហើយនៅរសៀលថ្ងៃដដែលនោះ ព្រះអង្គបានធូរស្បើយនឹងត្រឡប់ទៅព្រះវិហារវិញ។

លោក វី ធូ បានបញ្ជាក់ថា ការពិនិត្យសុខភាពបង្ហាញថា ព្រះសង្ឃ និងដូនជីបានបរិភោគផ្សិតពុល ដែលជាផ្សិតតែងដុះពន្លកតាមព្រៃនិងភូមិក្នុងរដូវវស្សា។

លោកបានព្រមានថា ពួកវាខ្លះមានជាតិពុល ហើយមិនគួរទទួលទានឡើយលោកបានបន្តថា៖ «ខ្ញុំសូមណែនាំឲ្យប្រជាពលរដ្ឋពិនិត្យផ្សិតឲ្យបានច្បាស់ថាវាមិនមានជាតិពុលមុននឹងយកវាទៅបរិភោគ»។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]