រាជធានីភ្នំពេញ៖ បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ទំនិញប្រភេទសាច់បង្កកពុំំមានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ ប្រមាណ ៣.៦តោន ត្រូវបានមន្ត្រី ក.ប.ប ឃាត់ទុកនៅទីតាំងចែកចាយមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះ តាមប្រភពដដែល បានឱ្យដឹងថា ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និង គ្រឿងសមុទ្រ ។ល។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ៣.៦តោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនោះដែរ មន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននូវទំនិញដែលមានប្រភពមិនច្បាស់លាស់ខាងលើ នៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា។

ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញ បានរកឃើញ និងដកហូតបង្គាមានចាក់សារធាតុចាហ៊ួយ (CMC) នៅលើក្បាលបង្គាចំនួន៤៧.៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]