ភ្នំពេញ៖ ខែកុម្ភៈ គឺជាខែដ៏ពិសេសនៃទិវាក្តីស្រលាញ់ ១៤ កុម្ភៈ (Valentine’s Day) ដែលត្រូវបានគេនិយមអបអរទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ក្នុងខែដ៏រីករាយនេះ គេនិយមជូនអំណោយដល់មនុស្សជាទីស្រលាញ់តាមរយៈការទិញជាកាដូ ឬរៀបចំកម្មវិធីសប្បុរសធម៌នានា។ នៅក្នុងឱកាសចូលរួមអបអរខែដ៏ពិសេសនៃទិវាក្តីស្រលាញ់នេះ ហាង The Asian Kitchen ជាហាងអាហារល្បីឈ្មោះខាងម្ហូបបែបចិន និងអាស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន YINKOK FOOD CORP ក៏បានចូលរួមសកម្មភាពដ៏មានអត្ថន័យក្នុងការចែករំលែកក្តីស្រលាញ់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ ៥០០០ ប្រអប់របស់ហាង The Asian Kitchen(T.AK.) ត្រូវបានធ្វើឡើងបន្តទៀតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ ជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២២។ គិតត្រឹមរយៈពេល ២ សប្តាហ៍ អាហារចំនួន ៧៧០ ប្រអប់ ត្រូវបានរៀបចំឡើងជូនក្រុមគ្រូពេទ្យយ៉ាងសម្រិតសម្រាំងជាមួយមុខម្ហូបពិសេសៗប្រចាំហាង ដូចជាបាយសាច់ខ្វៃ បាយសាច់ឆាស៊ីវ បាយសាច់ជ្រូក មីសាច់ខ្វៃ និងបាញ់ហយ ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ និងស្តង់ដារអនាម័យខ្ពស់បំផុត។

ក្នុងឱកាសនេះផងដែរ តំណាងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានសម្តែងនូវការអរគុណដល់ក្រុមហ៊ុន YINKOK FOOD CORP ក៏ដូចជាហាង The Asian Kitchen (T.A.K) ដែលបានឧបត្ថម្ភអាហារដ៏ឆ្ងាញ់ និងប្រកបដោយអនាម័យជូនដល់ក្រុមគ្រូពេទ្យ។ នេះជាទឹកចិត្ត និងគំរូដ៏ល្អគួរឱ្យកោតសរសើរ ក្នុងការចូលរួមផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

ទន្ទឹមគ្នានឹងសកម្មភាពសប្បុរសធម៌ក្នុងឱកាសនៃទិវាក្តីស្រលាញ់នេះ ហាង The Asian Kitchen (T.A.K) ក៏មានការផ្តល់ជូនពិសេសជូនដល់អតិថិជនផងដែរ។ លោកអ្នកអាចទទួលទានអាហារឈុតពិសេសសម្រាប់ ២ នាក់ ក្នុងតម្លៃត្រឹមតែ ១០.៩៩ ដុល្លារ ប៉ុណ្ណោះ ដែលមាន២ឈុតសម្រាប់ជ្រើសរើសគឺ 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗗𝘂𝗼 𝟭 និង 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗗𝘂𝗼 𝟮។ ការផ្តល់ជូនពិសេសនេះមានរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ និងនៅគ្រប់សាខាហាង The Asian Kitchen (T.A.K) រួមមានសាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ សាខាផ្សារទំនើបសុរិយា និងសាខាផ្លូវ ២២២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]