បរទេស៖ ដូចដែលប្រិយមិត្តបានដឹងហើយថា បវរកញ្ញាឥណ្ឌា នាង Harnaaz Sandhu ដែលទើបតែបានជាប់ជាម្ចាស់ជ័យលាភី និងជាម្ចាស់មកុដកម្មវិធី Miss Universe 2021 នាងពិតជាធ្វើឲ្យមហាជនស្ទើរគ្រប់ប្រទេសបានកោតសរសើរពីនាងថា មានទាំងសម្រស់ស្រស់ស្អាត និងចំណេះដឹងទូលំទូលាយ ស័ក្ដិសមនឹងទទួលតំណែងនេះមែនទែន។
ដោយឡែក បើក្រឡេកមកមើលរូបភាពមួយចំនួន ដែលប្រភពបរទេសបានដកស្រង់ចេញពីវីដេអូក្នុង TikTok អំឡុងពេលនាង បង្ហាញខ្លួនក្នុង Concept ជាមួយអតីតបវរកញ្ញាមួយចំនួនជំនាន់មុនជុំគ្នា ដោយបង្ហាញពីសម្រស់ពេលមិនមានការផាត់មុខ បវរកញ្ញា Harnaaz Sandhu ពិតជាធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលនិងស្រឡាំងកាំង។
ដោយក្នុងនោះ យើងឃើញថា ស្បែកមុខរបស់នាងដូចជាស្រអាប់ ពេលអត់ផាត់មុខ មើលទៅហាក់ដូចមិនសូវផូរផង់ដូចពេលនៅលើឆាកនោះឡើយ។ ហើយបើធៀបនឹងមុខមាត់ទទេគ្មានការផាត់មុខរបស់បវរកញ្ញាផ្សេងៗ សម្រស់របស់ Harnaaz Sandhu មើលទៅខុសឆ្ងាយតែម្ដង៕
យ៉ាងណាមិញ នោះគ្រាន់តែជាការយល់ឃើញពីអ្នកនិយមលេងអ៊ីនធើណែតមួយចំនួនប៉ុណ្ណោះ ខណៈអ្នកគាំទ្របច្ចុប្បន្ននៅតែចូលចិត្តនិងស្រលាញ់ពីភាពពូកែ និងភាពល្បីល្បាញរបស់បវរកញ្ញារូបនេះជាហូរហែ៕
ប្រភព៖ kenh14.vn
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]