ថៃ៖ ពិតណាស់ ក្នុងខែកុម្ភៈបែបនេះ ជាខែនៃសេចក្ដីស្រលាញ់ ហើយមនុស្សជាច្រើនដែលមានគូ ក៏នឹងមានអារម្មណ៍ជ្រួលជ្រើមក្ក្នុងរឿងជីវិតគូរបស់ពួកគេ។ ក្នុងនោះផងដែរ តារាសម្ដែងប្រុសជើងចាស់សាច់ចាំ លោក Sam Yuranunt និងភរិយាដ៏ស្រស់ស្អាត ក៏ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ផ្អែមល្ហែមមួយគូផងដែរ។
ជាមួយគ្នានេះ បើទោះបីជាតារាប្រុសរូបនេះ បានចាប់ដៃស្រលាញ់គ្នា និងរៀបការជាមួយគ្នារហូតមានកូនពីរនាក់ធំៗពេញកំលោះក្រមុំ ហើយបានចំណាយពេលមករយៈពេលមកជាង ៣០ឆ្នាំហើយពិតមែន ប៉ុន្តែជារឿយៗ គូស្វាមីដ៏ចំណាស់មួយនេះ តែងតែធ្វើឲ្យគ្រប់គ្នាលួចច្រណែនមិនចេះតិចនោះឡើយ ដោយសារតែស្ទើរគ្រប់ពេល តារារូបនេះបានបំពេញតួនាទីជាប្ដី ជាប៉ាដ៏ល្អបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ Sam Yuranunt ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយសម្រាប់អាថ៌កំបាំងនៃជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលរបស់លោកថា៖
យ៉ាងណាមិញ បើសរុបជារួមមក ជាមួយនឹងហេតុផល និងសម្ដីរបស់ Sam Yuranunt ទាំងនេះ នៅពេលដែលក្រុមអ្នកគាំទ្របានឃើញហើយ ពិតជាប្រាថ្នាចង់បានជីវិតគូដ៏គំរូដូចលោកបែបនេះស្ទើរគ្រប់គ្នា៕
ប្រភព៖ Sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]