ត្បួងឃ្មុំ៖ នាពេលថ្មីៗនេះ ក្រសួងបរិស្ថានរៀបចំយុទ្ធនាការថ្មីមួយក្រោយប្រធានបទ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» នៅផ្សារអូររាំងឪ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទីក និងគាំទ្រផលិតផលដែលមិនប៉ះពាល់បរិស្ថានផងដែរ។
ដោយឡែក នាថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» បានរៀបចំឡើង ដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រីថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោកអភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ អង្គភាពពាក់ព័ន្ធចំណុះខេត្តត្បូងឃ្មុំ យុវជនស.ស.យ.ក សិស្សានុសិស្ស និងអាជីវករផ្សារអូររាំងឪ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ទៅលើបញ្ហាសំណល់ប្លាស្ទិកយ៉ាងដូច្នេះ៖
ក្រៅពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ៣ចំនុចធំៗ ដើម្បីទទួលបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖
១)រដ្ឋាភិបាលទូទាំងពិភពលោក ត្រូវរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក
២)រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ និងរួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក
៣)ចាប់ផ្តើមពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការជួយពង្រឹង និងជំរុញការផ្សព្វផ្សាយពីការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក។
បន្ថែមពីលើនេះ ឯកឧត្តមបានបន្តបញ្ជាក់ពីទស្សនៈកាត់បន្ថយថង់ប្លាស្ទិកទៀតថា៖
យ៉ាងណាមិញ សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង៣ធំៗគឺ ៖
១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក
២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន
៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។
ជាចុងក្រោយ តាមរយៈយុទ្ធនាការនេះ ឯកឧត្ដមគណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារអូររាំឪ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕
ប្រភព៖ ក្រសួងបរិស្ថាន
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]