ភ្នំពេញ៖ នាពេលថ្មីៗនេះ មានផ្ទះមួយកន្លែងបានចាក់បាស់លឺៗ បង្កជាសម្លេងរំខានដល់អ្នកជិតខាង រហូតដល់សមត្ថកិច្ចមូលដ្ឋានចុះទីតាំងផ្ទាល់ដើម្បីអប់រំណែនាំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗ ផងដែរ នេះបើតាមការសរសេរបញ្ចាក់របស់ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ។

ដោយឡែក បើតាមការបញ្ជាក់របស់ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានបង្ហោះថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២២​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទាក់ទងករណីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំងដល់អ្នកជិតខាង នៅចំណុចអតីតបុរីពិភពថ្មី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងចុះពិនិត្យដល់ទីតាំងភ្លាមៗ​ ដើម្បីធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះស្ថានភាពពេលនេះ សូមបងប្អូនទាំងអស់ ផ្អាកការជួបជុំ ផឹកសុីមួយរយៈសិនទៅ ដោយព្យាយាមអនុវត្តវិធាន៣កុំ៣ការពារ របស់ក្រសួងសុខាភិបាល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]