ហ្វីលីពីន៖ សម្រាប់ជីវីតគូស្វាមីភរិយាតារាប្រុសស្រី រវាង Marian Rivera និង ស្វាមី លោក Dingdong Dantes បានធ្វើឲ្យទស្សនិកជនជាច្រើន ចូលចិត្តតាមដាន ដែលតែងតែបង្ហាញពីភាពរីករាយ និងពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នាជាច្រើន ក្រោយពីបានសាងគ្រួសារនឹងគ្នាអស់ច្រើនឆ្នាំមកនេះ។ 

ដោយឡែក ថ្មីៗនេះ តារាស្រី Marian Rivera និង ស្វាមី បានចែករំលែករូបថតជាច្រើនសន្លឹក ដើម្បីស្វាគមន៍បុណ្យនៃក្ដីស្រលាញ់ នៅលើទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ដោយនៅក្នុងនោះ ប្ដីប្រពន្ធមួយគូ បានរៀបចំខ្លួន ក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ និងបង្ហាញមុខមាត់ស្រស់ស្អាត ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺ អ្នកទាំងពីរ បានបង្ហាញពីសកម្មភាព រៀបចំនំញ៉ាំជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម និងស្នាមញញឹមមានក្ដីសុខយ៉ាងខ្លាំង ហើយថែមទាំងធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍រំភើបជំនួស ដោយបានឃើញ តារាស្រី Marian និង លោក Dingdong ​នៅ​តែ​រក្សា​ភាពល្អូកល្អូន មិនផ្លាស់ប្ដូរ បើទោះបី ជាបាននៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ ក៏​ដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Marian Rivera និង ស្វាមី
Marian Rivera និង ស្វាមី
Marian Rivera និង ស្វាមី
Marian Rivera និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]