កូរ៉េខាងត្បូង៖ បន្ទាប់ពីបានប្រកាសជាផ្លូវការនូវដំណឹងដ៏រីករាយ ដែលត្រៀមដឹកដៃអនាគតភរិយាចូលរោងការ នាពេលខាងមុខនេះ តារាសម្ដែងប្រុស លោក Hyun Bin ក៏បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែតាមដាននឹងចង់់ដឹងពីសកម្មភាពជីវិតផ្ទាល់ខ្លួនរបស់លោក ទៀតផង។
ថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ ស្រាប់តែបានបង្ហាញពីចំណុចដ៏គួរឲ្យចាប់អារម្មណ៍របស់តារាប្រុសរូបនេះ ទាក់ទងនឹងប្រាក់ចំណូលរបស់ខ្លួនចាប់តាំងពីចូលប្រឡូកសិល្បៈដំបូងៗថែមទៀត។ ក្នុងចំណោមនោះ លោក Hyun Bin ត្រូវបានគេលើកឡើង ដោយរកបាន ២៧០០០ដុល្លារ សម្រាប់មួយភាគៗនៃរឿងភាគទូរទស្សន៍ដ៏ល្បី Secret Garden ក្នុងឆ្នាំ ២០១០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ មុនឆ្នាំ ២០១៣ ទ្រព្យសម្បត្តិរបស់ លោក Hyun Bin ត្រូវគេប៉ាន់ស្មានថា មានជិត ៤ លានដុល្លារ ទៀតផង ហើយ នៅឆ្នាំ ២០១៨ តារាប្រុសរូបនេះ បានរកបានប្រាក់ចំណូល ខ្ទង់ ៩០០០០ ដុល្លារ ក្នុងមួយភាគនៃរឿងភាគទូរទស្សន៍ដ៏ល្បីថែមទៀត។
យ៉ាងណាមិញ យោងតាម ស្ថិតិប៉ុន្មានឆ្នាំមកនេះ ក៏បានបង្ហាញផងដែរថា លោក Hyun Bin ត្រូវបានគេវាយតម្លៃថា ជាតារាប្រុសម្នាក់ក្នុងចំណោមតារាប្រុស ដែលរកចំណូលបានច្រើនជាងគេទាំង១០ រូប នៅក្នុងប្រទេសកូរ៉េ។ ហើយ ទ្រព្យសម្បត្តិសុទ្ធរបស់តារាសម្តែងប្រុសរូបនេះ ក៏ត្រូវបានគេរាយការណ៍ថាមានចំនួនរហូត ២១ លានដុល្លារ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]