ចិន៖ ថ្មីៗនេះ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន កំពុងតែធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីចចាមអារ៉ាមស្នេហាដ៏ក្តៅគ.គុក រវាង អតីតសមាជិកក្រុម EXO លោក Huang Zi Tao និង តារាស្រី Xu Yiyang បន្ទាប់ពីត្រូវគេចាប់បាន ពីការបង្ហោះរូបថតជាមួយគ្នា នៅលើបណ្តាញសង្គម ដោយនៅក្នុងនោះ គឺជាការធ្វើដំណើរទៅកន្លែងតែមួយ ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពី កើតរឿងសង្ស័យមិនប៉ុន្មាន តារាចម្រៀង លោក Huang Zi Tao ស្រាប់តែមានសកម្មភាពដ៏ភ្ញាក់ផ្អើលបំផុត នៅពេលដែលបានចេញមក ចែករំលែករូបថត ចិញ្ចៀនរូបនាគទាំង ៥ នៅលើ Weibo។ ប៉ុន្តែនៅក្នុងនោះ តារាប្រុសរូបនេះ បែរជាត្រូវបានមនុស្សជាច្រើន ចោទជាសំណួរសួរនាំទាក់ទងនឹងរឿងអាស្រូវស្នេហា ដែលធ្វើឲ្យលោកមិនអាចទទួលយកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ តារាចម្រៀងប្រុសរូបនេះ បានបញ្ចេញមតិថា៖
យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងឡើយ ដែលទស្សនិកជនបានសង្ស័យពីទំនាក់ទំនងស្នេហារបស់ លោក Huang Zi Tao ព្រោះ កាលពីមុននេះ ក៏ត្រូវបានគេរកឃើញថា ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់មួយ តារាប្រុសរូបនេះ បានបង្ហាញរូបតំណាងរបស់ខ្លួន នៅលើកម្មវិធីជជែកកម្សាន្ត ដែលជារូបភាពរបស់ខ្លួន និង Xu Yiyang ដែលកំពុងលេងកម្សាន្ត នៅលើឆ្នេរ។ ហើយចចាមអារ៉ាម ទំនាក់ទំនងស្នេហានេះ ក៏មានចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ បច្ចុប្បន្ននេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]