ថៃ៖ នៅលើគណនី អ៉ីនស្តារក្រាម របស់តារាប្រុសថៃលោក Jame Jirayu ដែលបានបង្ហោះរូបថតមួយសន្លឹក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃរូបភាព បានថតជាមួយនឹងមិត្តដៃគូរួមការងារ ដែលបានសម្តែងជាមួយលោក កាលពីរឿងភាគដំបូង ដែលលោក បានបង្ហាញខ្លួនជាតារាប្រុស។

ជាមួយគ្នានេះដែរ រូបថតដែលបានថតជាមួយនឹងតារាសម្តែងស្រី Noey Chotika ដែលជាដៃគូរួមការងារ ក្នុងរឿងភាគដ៏ល្បី កាលពី​ ១០ ឆ្នាំមុន ដែលមានចំណងជើងថា​ «វណ្ណៈស្នេហ៍» ក៏មានការចូលរួមជាមួយនឹង តារាស្រី Balla ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេត្រូវបានលើកសរសើរអំពីអ្នកទាំងពីរ ព្រោះកន្លង ១០ឆ្នាំមកហើយ តែតារាប្រុស ស្រីទាំងពីរដួងនេះ នៅតែមានសម្រស់ស្រស់សង្ហា មិនថាពេលវេលាចេះតែកន្លងទៅមុខ តែពួកគេនៅតែក្មេងជាងវ័យ ជាពិសេសនោះតារាស្រី Noey វ័យអាយុ ជិត ៤០ទៅហើយ ថែមទាំង កូនពីរទៀត តែសម្រស់​ក្រមុំ មិនខ្ចីដូរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាពអ្នកទាំងពីរបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]