ថៃ៖ ពិតណាស់ តារាស្រីជើងចាស់ អ្នកនាង Sririta បន្ទាប់ពីបានរៀបការជាមួយស្វាមីអភិជន ព្រមទាំងទទួលបានចំណងដៃកូនប្រុស ដ៏គួឲ្យស្រលាញ់ម្នាក់រួចមក គេសង្គេតឃើញថាជីវិតារាស្រីរូបនេះកាន់តែមានក្តីសុខសុភមង្គល ដោយទទួលបានភាពកក់ក្តៅ យកចិត្តទុកដាក់ពីស្វាមីពេញទំហឹងតែម្ដង។ 

បន្ទាប់ពីនេះ អ្វីដែលកាន់តែពីសេសទៀតនោះគឺ ក្នុងវ័យ៤០ឆ្នាំនេះ អ្នកម៉ាក់កូនមួយរូបនេះក៏កាន់តែជះសម្រស់លេចធ្លោកាន់តែទាក់ទាញខ្លាំងឡើង ដោយក្នុងនោះជារឿយៗ  Sririta តែងតែបង្ហាញខ្លួន ជាមួយនឹងភាពក្មេងជាងវ័យរបស់នាង នៅលើបណ្ដាញសង្គម Instagram ជាញឹកញាប់ ដោយអមមកជាមួយនឹង ទម្រង់មុខដ៏តូចច្រលឹង រូបរាងដ៏ស្លីមស្វែល ដៃជើងស្រលូនសម៉ដ្ឋខៃ ធ្វើឲ្យ Sririta មើលទៅកាន់តែស្អាត សឹងតែមើលមិនដឹងថានាងមានគ្រួសារនិងកូនមួយទៅហើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបង្ហាញខ្លួនជារឿយៗ ជាមួយភាពលេចធ្លោស្រស់ស្អាតបែបនេះ មិត្តៗនៅក្នុងឧស្សាហកម្មកំសាន្ត រួមទាំងអ្នកគាំទ្រ តែងតែបង្ហាញការ កោតសរសើរ ចំពោះ Sririta ដែលនៅតែអាចថែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកគ្រប់គ្នា ផងដែរ៕    

សូមទស្សនារូបភាពខាងក្រោម៖

 Sririta 
 Sririta 
 Sririta និងស្វាមី 
 Sriritaនិងកូនប្រុស 
 Sririta 
 Sririta 
 Sririta 
 Sririta 
 Sririta 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]