រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកលេងបណ្តាញសង្គមបច្ចុប្បន្ននេះ ប្រាកដជាបានស្គាល់ តារាបង្ហាញម៉ូតប្រុស Oliva Kong ជាក់ជាមិនខាន ដែលរូបលោកកំពុង ត្រូវមហាជននិងតារាខ្មែរជាច្រើន ផ្ទុះការចាប់អារម្មណ៍នឹងទេពកោសល្យ ដើរម៉ូតជាមួយនឹងស្បែកជើងកែងខ្ពស់ៗ ដោយគ្មានញញើត ហើយថែមទាំង ដើរបោះជំហានលះៗ គួរឲ្យសរសើរ។

យ៉ាងណាមិញ ឃើញរូបលោក ជោគជ័យមានគេឯងស្គាល់ច្រើនដូចសព្វថ្ងៃ មានសមត្ថភាពដែលមិនសូវមានអ្នកដូចបែបនេះ តែជីវិតពិត ទម្រាំមានថ្ងៃនេះ រូបលោកពិតជា តស៊ូខ្លាំងហែលឆ្លងព្យុះភ្លៀង ការមើលងាយ ភាពហត់នឿយ ស្ទើររាប់មិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្តើមចេញពីជីវិតធ្លាក់ក្រោមសូន្យ ចេញពីផ្ទះដោយគ្មានអ្វីសោះ គេងនៅស្តាតអូឡាំពិក បងប្អូនជីដូនមួយក៏មើលងាយ គ្មានប្រាក់ចាយគ្រប់គ្រាន់ រហូតស្គមនៅត្រឹមតែ ៤៩គីឡូ មានការងារប្រាក់ខែត្រឹម១០០ដុល្លារជាង ត្រូវអង្គុយឌិនឈុតរហូតដល់ម៉ោង៤ទៀបភ្លឺ គ្មានពេលសម្រាកគ្រប់គ្រាន់ រូបលោកតែងលើកទឹកចិត្តខ្លួនឯងថា «ដើមឈើដួលហើយនៅប្រឹងដុះត្រួយ ចុះយើងមានដៃជើងគ្រប់គ្រាន់ ដួលហើយក៏ត្រូវងើបឡើងដែរ» ម្យ៉ាងទៀត «បើយើងចង់ជោគជ័យ យើងត្រូវមានប្រព័ន្ធរឹងមាំ ទោះជីវិតនៅសល់ថ្មត្រឹមតែ ០.៥ភាគរយក៏ត្រូវមានសង្ឃឹម» រហូតខ្លួនអាចមាន អាហារឆ្ងាញ់ហូប កន្លែងរស់នៅល្អ មានបើកថ្នាក់បង្រៀនផ្ទាល់ខ្លួន មានស្ទូឌីយោ មានគេ​ឯងស្គាល់ច្រើនដូចសព្វថ្ងៃនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
  តារាបង្ហាញម៉ូតប្រុស Oliva Kong
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]