ថៃ៖ អាចនិយាយបានថាវិស័យសិល្បៈរបស់ប្រទេសថៃមានភាពរីកចម្រើនខ្លាំង មិនថាផ្នែកសម្ដែង ចម្រៀង ឬផ្នែកផ្សេងៗឡើយ ខណៈដែលមានមហាជនទាំងក្នុងនិងក្រៅប្រទេសមានការគាំទ្រខ្លាំងនោះ។ ពិតណាស់ បើក្រឡេកទៅមើលផ្នែកភាពយន្តវិញ គេកត់សម្គាល់ឃើញពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែតែមានសន្ទុះទៅមុខជាលំដាប់។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលតារាសម្ដែងក៏មានប្រជាប្រិយភាព កេរ្ដិ៍ឈ្មោះល្បីល្បាញមានហ្វេនគាំទ្រច្រើនផងដែរ។
យ៉ាងណាមិញ ជឿជាក់ថាប្រិយមិត្តអ្នកអានធ្លាប់តែចាប់អារម្មណ៍លើតួសម្ដែងធំៗដូចជាតួឯកប្រុសស្រី ឬតួរងជាដើម ប៉ុន្តែពេលនេះងាកមកចាប់អារម្មណ៍លើតួសម្ដែងក្នុងរឿងដែលនិយមលេងជាអ្នកបម្រើវិញម្ដង ឃើញថាពួកគេពិតជាមានភាពកោសល្យ និងសម្ថភាពខ្ពស់មិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ បើទោះបីដើរតួអ្នកបម្រើ ក៏គេឃើញផលិតករមានការឲ្យតម្លៃ ផ្ដល់ប្លង់សម្ដែងក្នុងរឿង ទទួលបានប្លង់ថតសំខាន់ៗជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើងាកទៅមើលជីវិតឯកជនរបស់តារាសម្ដែងនិយមដើរតួអ្នកបម្រើក្នុងភាពយន្តថៃវិញ ឃើញថាមានជីវភាពល្អប្រើសើរ មានមុខជំនួញផ្ទាល់ខ្លួន ហើយដើរលេងក្រៅប្រទេសទិញរបស់របរប្រើប្រាស់ប្រ៊េនៗទៀតផង។ ដោយតារាស្រីដែលដើរតួអ្នកបម្រើតែក្នុងរឿង ប៉ុន្តែជីវិតឯកជនហាយសូរឡូយឆាយនោះមានដូចជា៖
១៖ Noonrami
២៖ Aewampa Pusit
៣៖ Jubjang
៤៖ LaLa
៥៖ LuLu
៦៖ Gade Thanya
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]